ព្រឹក​ថ្ងៃនេះ​ សម្តេច​តេ​ជោ​ហ៊ុនសែន ​អញ្ជើញ​ទៅ​ចូលរួម​សន្និបាត​”UN-ESCAP”​នៅ​ប្រទេស​ថៃ​

959
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​តេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែឧសភា ​ឆ្នាំ​២០១៩​នេះ​ បាន​អញ្ជើញ​ទៅ​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ​”UN-ESCAP”​លើក​ទី​៧៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​ ដំណើរ​នៃ​ការអញ្ជើញ​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី ៧៥ របស់​គ​ណៈ​ក​ម្មា​ធិ​ការ​សេដ្ឋកិច្ច​និង​សង្គម​នៃ​អង្គការសហប្រជាជាតិ​សម្រាប់​តំបន់ អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក (UN-ESCAP)​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​គឺ​ឆ្លើយតប​តាម​ការអញ្ជើញ​របស់លោក​ស្រី អា​មី​ដា សាល​ស៊ី​អា​ហ៍​អា​លី សចា​បា​ណា អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​និង​ជា​លេខាធិការ​ប្រតិបត្តិ​របស់​គណៈកម្មាធិការ​សេដ្ឋកិច្ច​និង​សង្គម​នៃ​អង្គការ​សហប្រជាជាតិ​សម្រាប់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិក (UN-ESCAP)​។​

​គោលបំណង​ដ៏​ចម្បង​នៃ​សន្និបាត​នេះ គឺ​ដើម្បី​ពិនិត្យ​និង​អនុម័ត​លើ​របាយការណ៍​កា​រ​ដែល UN-ESCAP​និង​រដ្ឋ​ជា​សមាជិក​បាន​អនុវត្ត​ន៍ក្នុង​ឆ្នាំ​២០១៨​និង​អនុម័ត​លើ​ផែនការ​​ ព្រមទាំង​កម្មវិធី​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ដែល​បាន​ស្នើឡើង​ដោយ UN-ESCAP និង​រដ្ឋ​ជា​សមាជិក​សម្រាប់​ឆ្នាំ​២០១៩​។

របាយការណ៍​និង​ផែនការ​សកម្មភាព​ទាំងនោះ​នឹងដាក់​ជូន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ អង្គការសហប្រជាជាតិ​”ECOSOC”​និង​អង្គ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​អំឡុង​ខែកញ្ញា នៅ​បូរី​ញូយ៉ក​។​

​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ត្រូវបាន​អញ្ជើញ​ឱ្យ​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​ពិធី​បើក​សន្និបាត​ដោយ​ផ្តោតជាសំខាន់​លើ​ការចែករំលែក​បទពិសោធ​ន៍​របស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ដែល​បាន​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

ការអញ្ជើញ​ឱ្យ​សម្តេច​តេ​ជោ​ហ៊ុនសែន​ ថ្លែង​សុន្ទរកថា​ចែករំលែក​នូវ​បទពិសោធន៍​នេះ​ ក៏ដោយ​សារ​”UNESCAP”​ទទួលស្គាល់​នូវ​សមិទ្ធផល​ដ៏​ធំធេង​របស់​កម្ពុជា​សម្រេច​បាន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា​៕S/​Ha