ព្រឹក​នេះ​កំណាត់​ផ្លូវជាតិ​លេខ​៤​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន​ដោយសារ​ជំនន់​ទឹកភ្លៀង​

666
ចែករម្លែក

​ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​កាលពី​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៨​នេះ​កំណាត់​ផ្លូវជាតិ​លេខ​៤​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន​ដោយសារ​ជំនន់​ទឹកភ្លៀង​។​
​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានបញ្ជាក់​ឲ្យ​ដឹងថា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ច្រើន​នៅ​តំបន់​ជួរ​ភ្នំក្រវាញ បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ជន់​ហូរ​កាត់​ពីលើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ថ្មី​ម្តងទៀត ត្រង់ចំណុច​ស្ពាន​អូរ​គគី (​គម ១០៦-១០៧) ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ។ គិត​ត្រឹម​ម៉ោង ១០:៣០ ព្រឹក​ថ្ងៃទី ១៨ ខែសីហា នេះ ចរាចរ​ឆ្លងកាត់​នៅ​ចំណុច​ខាងលើ ត្រូវបាន​អាជ្ញាធរ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន​៕​សរន​

ព្រឹក​នេះ​កំណាត់​ផ្លូវជាតិ​លេខ​៤​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន​ដោយសារ​ជំនន់​ទឹកភ្លៀង​(រូបក្រសួងធនធានទឹក)
ព្រឹក​នេះ​កំណាត់​ផ្លូវជាតិ​លេខ​៤​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន​ដោយសារ​ជំនន់​ទឹកភ្លៀង​