ព្រឹក​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាបាន​អញ្ជើញ​បើក​កិច្ចប្រជុំ RCEP ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧​នៅ​ខេត្តសៀមរាប​

445
ចែករម្លែក
  • 28
    Shares

ដោយៈតារារិទ្ធ(​ភ្នំពេញ​)៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅ​ព្រឹក​ទី​០២​ខែមីនា​ឆ្នាំ​២០១៩​​នេះ​បានអញ្ជើញ​បើកអន្តរ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋ កិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(7th RCEP ISSL MM) នៅ​សណ្ឋាគារ​សុខា​អង្គរ​ក្នុង​ខេត្តសៀមរាប។

​កិច្ចប្រជុំ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​គណៈ ប្រតិភូ​ជាន់ខ្ពស់​មកពី​ប្រទេស​ចរចា​កិច្ចព្រមព្រៀង RCEP ទាំង ១៦ និង​លេខាធិការ ដ្ឋាន​អាស៊ាន​ផងដែរ​។

​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី RCEP​លើក​ទី​៧​នេះ​នឹង​បន្ត​ពិភាក្សា​និង​ដោះស្រាយ​បញ្ហា សេសសល់​នានា​បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មការ​ចរចា​ពាណិជ្ជកម្ម​លើក​ទី ២៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១៩ ដល់ទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​។​

​កិច្ចប្រជុំ​នេះ​ក៏​នឹង​ពិភាក្សា​អំពី​ផែនការ​ចរចា RCEP ឆ្នាំ​២០១៩,ផ្តល់​ការណែនាំ​លើ​ការចរ ចា​បើក​ច្រក​ទីផ្សារ (​ពាណិជ្ជកម្ម​ទំនិញ​, ពាណិជ្ជកម្ម​សេវា​, ការវិនិយោគ​)និង​ជំរុញ​បន្ថែម​ឱ្យ​អ្នកចរចា​ទាំងអស់​ខិតខំ​ប្រឹងប្រែង​បញ្ចប់​ការចរចា​លើ​ជំពូក​ដែល​នៅ​សេសសល់​សំដៅ​ឈានទៅ​បញ្ចប់​ការចរចា​កិច្ច ព្រៀម​ព្រៀង RCEP ទាំងស្រុង​នៅក្នុង​ឆ្នាំ២០១៩តាម​អា ណត្តិ​ដែល​ផ្តល់ឱ្យ​ដោយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចរចា RCEPទាំង ១៦ នៅ​កំលុង​កិច្ចប្រជុំ កំពូល RCEP លើក​ទី​២ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី​។​

​សូមបញ្ជាក់ថា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(RCEP)​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​(Regional FTA)​ដែល កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការចរចា​ដែលមាន​ប្រទេស​ចូលរួម​ចរចា​ចំនួន ១៦ រួមមាន​៖​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០ និង​ប្រទេស​ដៃគូ ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន ៦ (​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​ណូ​វែ​ល​ហ្សេ​ឡង់​)​។​

RCEP ​ជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន​ដែល​ផ្អែកលើ​កុងសង់ស៊ីស​សម្រាប់​ការធ្វើ​សេចក្តីសម្រេចចិត្ត​ដែល​បានចាប់ផ្តើម​ចរចា​ក្នុង​ឆ្នាំ​២០១២​នៅ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា ។ RCEP មាន​ទំហំ GDPជិត៣០% នៃ​GDP​ពិភពលោក​(​គិត​ត្រឹម​ឆ្នាំ​២០១៤)​មាន​ប្រជាជន​ស្ទើរតែ​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជនពិភពលោក​សរុប​, មាន៣១,៦%នៃ​ផលិតកម្ម​ពិភពលោ ក​,២៨.៥% នៃ​ពាណិជ្ជកម្ម​ពិភពលោក​និង​មួយ​ភាគ​ប្រាំ (១/៥) នៃ​លំហូរ​វិនិយោគផ្ទា​ល់ ពី​បរទេស​របស់​ពិភពលោក (​គិត​ត្រឹម​ឆ្នាំ​២០១៦)​។​

RCEP មាន​ប្រភពដើម​មកពី​គំនិត​ផ្តួចផ្តើម​នៃ​កិច្ចព្រមព្រៀង​ចំនួន​ពីរ​៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ី​បូព៌ា(East Asia Free Trade Agreement – EAFTA)ដោយ​ផ្អែក លើ​រូបមន្ត​អាស៊ានបូក​បី(​ស្នើឡើង​ដោយ​ចិន​)និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ​សម្រា ប់​អាស៊ី​បូព៌ា (Comprehensive Economic Partnership in East Asia – CEPEA) ផ្អែកលើ​គំរូ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (​ស្នើឡើង​ដោយ​ជប៉ុន​)៕​