ព្រឹក​នេះ​សម្តេចនាយក​រដ្ឋមន្ត្រី​ ជួប និង​ពិសា​អាហារ​ជាមួយ​កម្មករ​ធាក់​ស៊ីក្លូ​

345
ចែករម្លែក
  • 148
    Shares
ព្រឹក​នេះ​សម្តេចនាយក​រដ្ឋមន្ត្រី​ជួប និង​ពិសា​អាហារ​ជាមួយ​កម្មករ​ធាក់​ស៊ីក្លូ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​សំណេះសំណាល​និង​ពិសា​អាហារ​ជាមួយ​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ជាង​ ៣០០​នាក់ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​ដោយ​មើលឃើញ​ពី​ការ​ប្រឈម​របស់​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ ក៏ដូចជា​ការ​ក្សា​អត្តសញ្ញាណ​ស៊ីក្លូ ដែលជា​ត្រីចក្រយាន​មួយ​ប្រភេទ និងមាន​ប្រវត្តិ​យូរលង់​មកហើយ​នៅ​កម្ពុជា​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន សម្រេច​បង្កើត «​មូលនិធិ​ត្រីចក្រយានយន្ត​» ឬ​ហៅ​កាត់​ថា​«​មូលនិធិ​ស៊ីក្លូ​»​កាលពី​ខែមករា​ ឆ្នាំ​២០១៨​។ មូលនិធិ​នេះ​សម្តេច​តេ​ជោ បានផ្តល់​ថវិកា​ប្រមាណ​១០០ លាន​រៀល​ទៅក្នុង​មូលនិធិ ហើយ​បន្ត​ដាក់​ប្រាក់​ប្រមាណ​១០ លាន​រៀល​ក្នុង​មួយខែ​ថែមទៀត​។​

តាមរយៈ​មូលនិធិ​នេះ​បានសម្រេច​ផ្តល់​ថវិកា​ចំនួន ៧.០០០ រៀល​ក្នុង​មួយថ្ងៃ (៥.០០០​រៀល​សម្រាប់​អាហារនិង ២.០០០​រៀល​សម្រាប់​ជួល​ស៊ីក្លូ​) ឬ​ស្មើនឹង ២១​ម៉ឺន​រៀល​ក្នុង​មួយខែ​។​ប្រាក់ឧបត្ថម្ភ​នេះ​បើក​ជូន​រៀងរាល់ ១០​ថ្ងៃ​ម្តង​តាម​ប្រព័ន្ធ​វី​ង (Wing)​។​

​មូលនិធិ​នេះ​បានរួម​ចំណែក​សម្រាល​ការលំបាក​មួយចំនួនរ​បស់​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ និង​ជួយ​ឲ្យ​ថវិកា​ដែល​រកបាន​ដោយ​លំបាក​ពី​ការ​ធាក់​ស៊ីក្លូ​បាន​សល់​សម្រាប់​ទ្រទ្រង់​ជីវភាព​។ បើទោះបី ជា​យ៉ាងណា​អ្នកធាក់ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​នៅតែ​បន្ត​ប្រឈម​ការលំបាក​ព្រោះ​គ្មាន​កន្លែង​សម្រាន្ត​ឲ្យ​បាន​សមរម្យ ដោយ​នៅតែ​បន្ត​សម្រាន្ត​នៅតាម​ស៊ី​តាម​សំ​យាប​ផ្ទះ​របស់គេ​។​

   បើតាម​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ បច្ចុប្បន្ន​មូលនិធិ​ស៊ីក្លូ មាន​សមាជិក​សរុប ៣២០​នាក់​៕​សរន​/Ha
#