ព្រឹក​នេះ​សម្តេចនាយក​រដ្ឋមន្ត្រី​អញ្ជើញ​ជួប​គ្រូបង្រៀន​ជិត​៤.០០០​នាក់​

1207
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​ជួប​សំណេះសំណាល​ការងារ​ផ្ទៃក្នុង​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ដែលជា​សមាជិក​សមាជិកា​បក្ស​ជិត​៤.០០០​នាក់​មកពី​តាម​បណ្តា​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​

លោកគ្រូ អ្នកគ្រូ​ដែល​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ មកពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ , ខណ្ឌ​ព្រែក​ព្នៅ​, ខណ្ឌ ទួលគោក និង​ខណ្ឌ​សែន​សុខ​។​
ពិធី​ជួប​សំណេះសំណាល​នេះ គឺជា​ការលើក ទឹកចិត្ត​របស់​រាជរ​ដ្ឋា​ភិ​បាល ចំពោះ​លោកគ្រូ អ្នកគ្រូ​មន្ត្រីរាជការ​និង​បុគ្គលិក​អប់រំ​បន្ថែម​ពីលើ​ការងារ​ជាច្រើន​ដូចជា​ការបង្កើន​ប្រាក់បៀវត្សរ៍​ទៀងទាត់ និង​ការធ្វើកំណែទម្រង់​លើ​ប្រព័ន្ធ​អប់រំ ដើម្បី​ឲ្យ​កាន់តែ​មានគុណ​ភាពប្រសើ​រ​ឡើង​។​
ពិធី​ជួប​សំណេះសំណាល​នេះ​គឺជា​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ព្រមទាំង​មន្ត្រី​និង​បុគ្គលិក​អប់រំ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​ប្រកបដោយ​ជោគ ជ័យ​កន្លងមក​.ចំពោះខ្លឹមសារនៃជំនួបនឹងជូននៅពេលក្រោយ៕​មន​