ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ទី​២

958
ចែករម្លែក

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧​នេះ​អញ្ជើញ​ចុះទៅ​ជួប​សំណេះ​​សំ​ណា​ល​ដោយផ្ទាល់ ជាមួយ​កម្មករ កម្មការិនី​ជាង ១​ម៉ឺន​នាក់ នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ទី​២ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ​។​

​វា​ជា​ជំនួប​ជាមួយ​កម្មករ កម្មការិនី​លើក​ទី​៤​ហើយ​ចាប់តាំងពី​ថ្ងៃទី​២០ ខែសីហា កន្លងទៅ​ក្រោយពី សម្តេច​តេ​ជោ បានកំណត់​យក​ថ្ងៃ​ពុធ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ កម្មករ កម្មការិនី​ទៅតាម​បណ្តា​រោងចក្រ និង​កំណត់​យក​ថ្ងៃអាទិត្យ​ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​​នឹង​កម្មករ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​៕sn