ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត ២​ម៉ឺន​នាក់​នៅ ​ខេត្តកំពង់ស្ពឺ​

1008
ចែករម្លែក

ដោយ : តារារិទ្ធិ / ​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ ឧសភា​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន អញ្ជើញ ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី សរុប ១៩.៩៤៩​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១៧​នៅក្នុង​ខេត្តកំពង់ស្ពឺ​។ ពិធី​សំណេះសំណាល​នេះ​នឹង​ធ្វើឡើង​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​

​រោងចក្រ សហគ្រាស​ទាំង​១៧ ដែល​អនុញ្ញាត​ឲ្យ​កម្មករ កម្មការិនី​ចូលរួម​ក្នុង​កិច្ច សំណេះសំណាល​នេះ គឺ​វិនិយោគ​ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ទាំងអស់​។ រោងចក្រ​ទាំងនោះ​រួមមាន​៖ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​, រោងចក្រ​ផលិត​ស្បែកជើង​, រោងចក្រ​ផលិត​កាបូប និង​រោងចក្រ​ផលិត​ខ្សែ​រ៉ូ​ត​។ ផលិតផល​ដែល​ផលិត​ក្នុង​រោងចក្រ សហគ្រាស​ទាំងអស់នេះ ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់ ទីផ្សារ​ក្នុងប្រទេស​។​

​គិត​ចាប់តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ រហូតដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨​ស្អែក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ជួប​កម្មករ កម្មការិនី​សរុប ៤២​លើក ហើយ​មាន​កម្មករ កម្មការិនី​សរុប ៥២៤.៤៧៦​នាក់ បាន​ជួប​សំណេះសំណាល​ដោយផ្ទាល់​ ៕ B