ព្រឹក​នេះ​សម្តេច​តេ​ជោ​អញ្ជើញ​ជា​អធិបតីភាព ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ក្របខ័ណ្ឌ គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០១៦-២០២៥»

992
ចែករម្លែក

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព ប្រកាស​សម្ពោធ​ដាក់​ឲ្យ ប្រើប្រាស់​ជា​ផ្លូវការ «​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០១៦-២០២៥» នា​វិមាន​សន្តិភាព​។​
​ ​
​ឯកសារ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ គ្របដណ្តប់ លើ​វិស័យ​សំខាន់ ចំនួន​២ គឺ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម ដែល​បាន​ឆ្លុះបញ្ចាំង អំពី​ការយកចិត្តទុកដាក់​យ៉ាងខ្ពស់​របស់​រាជរដ្ឋាភិបាល​ទៅលើ​ការ​គាំពារ​សន្តិសុខ​
​ប្រាក់ចំណូល របស់​ប្រជាពលរដ្ឋ​គ្រប់រូប និង​ជាពិសេស គឺ​ការផ្តោត​ការយកចិត្តទុកដាក់​ជា​ចម្បង លើ​ការកាត់បន្ថយ ភាពក្រីក្រ និង​ការលើកកម្ពស់ ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​៕ដោយ៖វិបុល

#