ព្រឹក​នេះ​សម្តេច​តេ​ជោ អញ្ជើញ​ចូលរួម​អបអរសាទរ​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៩ និង​ទិវា​ជន ពិការ​អន្តរជាតិ​លើក​ទី​៣៥ ​ ​

421

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​នៃ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ អញ្ជើញ​ចូលរួម​អបអរសាទរ​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៩ និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី​៣៩​ដែល​ប្រារព្ធ​​ធ្វើឡើង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន តែង​បានផ្តល់​កិត្តិយស​ចូលរួម​ក្នុង​កម្មវិធី​នេះ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ជា​លើក​និង​ផ្តល់​កម្លាំងចិត្ត​ដល់​បងប្អូន​ជន​​ពិការ​។​
​ ​
​ទិវា​ជនពិការ​ឆ្នាំនេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​ធ្វើ​ឲ្យ​មាន​ភាពរឹងមាំ​ស្រប​នឹង​សង្គម​មួយ​មាន​សន្តិភាព​សម្រាប់​ទាំងអស់គ្នា​» ក្នុង​គោលបំណង ដើម្បី​អបអរសាទរ​ភាពជោគជ័យ នៃ​វិស័យ​ពិការភាព​នៅ​កម្ពុជា​បង្ហាញ​អំពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើក​​កម្ពស់​សិទ្ធិ និង​ការចូលរួម​របស់​ជន​ពិការ ធានា​ដល់​ការធ្វើ​បរិ​យា​ប័ន្ន​និង​ចលនា​ការ​នៃ​វិស័យ​ពិការភាព​ដើម្បី​ទទួលបាន​ស័ក្តិសិទ្ធិ​ភាព នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ អនុសញ្ញា​ស្តីពី​សិទ្ធិ ជនពិការ ទសវត្សរ៍​ជនពិការ​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៣-២០២២ យុទ្ធសាស្ត្រ​អ៉ី​ន​ឈាន់ «​ធ្វើឱ្យ​សិទ្ធ​ក្លាយជា​ការពិត​» ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ពិការភាព​២០១៤-២០១៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕​ដោយ​៖​វិបុល​/sn