ព្រឹក​នេះ​! ផ្លូវជាតិ​លេខ​៤ មើលឃើញ​ថ្នល់​ហើយ​តែ​មិនទាន់​អនុ​ញ្ញា​តិ្ត​ឲ្យ​ធ្វើ​ចរាចរណ៍​បាន​នៅឡើយ​

917
ចែករម្លែក

ដោយ : វណ្ណៈ / ​ព្រះ​សីហ​នុ ៖ ​ស្ថានភាព​ទឹក​នៅ​ស្ពាន​ស្ទឹង​សំរោង​លើ​ដង​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ គិតត្រឹមម៉ោងជិត៦​ព្រឹក​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ កំពស់​ទឹក​លើ​ស្ពាន​ស្ទឹង​សំរោង ស្រក​យឺតៗ​បន្តិច​ម្តងៗ ក្នុងនោះ​ទឹកបាន​ស្រក​អស់​ពីលើ​ស្ពាន​ទាំងពីរ​ហើយ​។​ ចំណែក​ទឹក នៅលើ​ផ្លូវជាតិ​ក្បែរ​ស្ពាន​នៅមាន​កំពស់ ប្រមាណ​៥០​សង់ទីម៉ែត្រ ហូរ​កាត់​តាម​បណ្ដោយ​ផ្លូវជាតិ​ប្រវែង ប្រមាណ​១៥០​ម៉ែត្រ​។​

​ការសន្និដ្ឋាន​របស់​ស​ម​ត្ថ​កិច្ច​គឺ ស្ថានភាព​ទឹក​នៅ​បន្ត​ស្រក​យឺតៗ​បន្ថែមទៀត រីឯ​អាកាសធាតុ​នៅមាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​។ ចំពោះ​ការធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេ​លេខ ៤ ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ នៅ​ផ្អាក​ជា​បណ្តោះអាសន្ន ដ៍ដែល​។​

គួរ​បញ្ជាក់ថា ​នេះ​ជា​ថ្ងៃទី​៣​ហើយ​ដែល​ចរាចរណ៍​លើ​ដង​ផ្លុ​វ​ជាតិ​លេខ​៤ ត្រុ​វ​បាន​ផ្អាក​ដំណើការ ដោយសារ​ជំនន់​ទឹកភ្លៀង ។​ ​ជាមួយគ្នានេះ​ក៏មាន​សេចក្តីរាយការណ៍​ពី​អ្នកធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣​វិញ​មក​ថា ផ្លូវជាតិ​លេខ​៣ ក្នុង​ខេត្តកំពត​កំពុង​រង​ការខូចខាត ជា​អន្លើ​ហើយ​ដែរ ផ្លូវ​ល្អ​ក្លាយជា​សបុ​កមាន់ អ​ស់ហើយ​ដោយសារតែ​រថយន្ត​ធំៗបំផ្លាញ​៕B