ព្រឹក​នេះ តុលាការ​កាត់ទោស​ទណ្ឌិត​សម រង្សី ករណី​បរិហារកេរ្តិ៍​សម្តេច​តេ​ជោ

257

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​សំណុំរឿង​ទណ្ឌិត សម រង្ស៊ី​ដែល​បរិហារ​​កេរ្តិ៍​សម្តេច​តេ​ជោ​ថា សូក​ប្រាក់​កញ្ញា ធី សុវណ្ណ​ថា ចំនួន​មួយ​លាន​ដុល្លារ​អាមេរិក ។​


​ ​
​សវនាការ​នេះ​ដឹកនាំ​ដោយ លោក​ហេង សុខ​ណា ជា​ចៅក្រម​ជំនុំជម្រះ និង​លោក​សៀង សុខ ជា​តំណាង​អយ្យការ​។​
​ ​
​សូមបញ្ជាក់ថា លោក​គី​តិច​មេធាវី​តំណាង​ដោយ​អាណត្តិ សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ពាក្យបណ្ដឹង​ប្តឹង​ទណ្ឌិត សម រង្ស៊ី​អតីត​ប្រធាន​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧​។​
​ ​
​ពាក្យបណ្តឹង​នេះ ធ្វើឡើង​បន្ទាប់ពី លោក សម រង្ស៊ី បាន​ថ្លែង​ចោទប្រកាន់ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​សូកប៉ាន់​កញ្ញា ធី សុវណ្ណ​ថា ១​លាន​ដុល្លារ ដើម្បីឱ្យ​វាយប្រហារ​លើ​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕ដោយ៖វិបុល/sn