ព្រឹក​នេះ តុលាការ​កំពូល​បើកសវនាកា​រ​រឿងក្ដី អ្នកស្រី ទេព វ​ន្នី និង​ស្ត្រី​៣​នាក់​ទៀត​ ​

406

(​ភ្នំពេញ​) ៖ សំណុំរឿង​អ្នកស្រី ទេព វ​ន្នី និង​ស្ត្រី​បឹងកក់​៣​ទៀត ពាក់ព័ន្ធ​បទល្មើស​“​ប្រមាថ​អ្នករាជការ​សាធារណៈ​និង​បទ​ប្រឆាំងនឹង​អ្នក​រាជ​​ការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស​” នឹងត្រូវ​តុលាការ​កំពូល បើកសវនាការ​រឿង​អង្គសេចក្តី​នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា នេះ​។​នេះ​បើតាម​ការបញ្ជាក់​របស់លោក​ព្រះរាជអាជ្ញា នៅ មុនី​ជោ​ត អ្នកនាំពាក្យ​តុលាការ​កំពូល​។​
​ ​
​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក​អគ្គព្រះរាជអាជ្ញារ​ង អ៊ុក គឹម​សិទ្ធិ ជា​តំណាង​មហាអយ្យការ​។​
​ ​
​ស្ត្រី​ទាំង ៤​នាក់​មានឈ្មោះ ទេព វ​ន្នី កំពុង​ជាប់ពន្ធនាគារ ឈ្មោះ ហេង មុំ អាយុ ៤១​ឆ្នាំ ឈ្មោះ បូ ឆវី អាយុ ៣៧​ឆ្នាំ និង ឈ្មោះ គង់ ចន្ថា អាយុ ៤៣​ឆ្នាំ បច្ចុប្បន្ន​នៅក្រៅ​ឃុំ​។​ពួកគេ ធ្លាប់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍​សម្រេច​ដូចគ្នា​ផ្តន្ទាទោស​ដាក់​​ពន្ធនាគារ​ម្នាក់​៦​ខែ ពីបទ “​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស​”​ប្រព្រឹត្ត​នៅ​​ចំណុច​មុខ​សាលា​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១១ តាម​មាត្រា​៥០២ និង​មាត្រា​៥០៤ នៃ​ក្រមព្រហ្មទណ្ឌ​៕​ដោយ​៖​វិបុល​/sn

អ្នកស្រី ទេព វ​ន្នី