ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយតំណាងកម្មករ​ជាង​៤​ពាន់​នាក់ នៅ​កោះ​ពេជ្រ

998
ចែករម្លែក

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ជួប​សំណេះ​​សំ​ណា​ល​ជាមួយ​កម្មករ កម្មការិនី ចំនួន​៤២៧០​នាក់ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។​

​កម្មករ កម្មការិនី ដែលមាន​វាសនា​ជួប​ស្តាប់​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​នេះ គឺជា​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក និង​មេក្រុម មកពី​បណ្តា​រោងចក្រ​ចំនួន​៩៣​ផ្សេងគ្នា​។​

​គោលបំណង​នៃ​ការជួប​នេះ​គឺ​ដើម្បី​ស្វែងយល់​ពី​សុ​ក្ខ​ទុក្ខ លក្ខខណ្ឌ​ការងារ ទំនាក់ទំនង​រវាង​ក​ម្មករ​និយោជិត​ជាមួយ​និយោជក​និង​សំនូម​ពរ​នានា សំដៅ​ធ្វើ​ឲ្យ​កម្មករនិយោជិត​កាន់​តែមាន​លក្ខខណ្ឌ​ការងារ​ល្អ និង​មាន​ផលិតភាព​ប្រសើរ​ជាង​មុន​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ​២០១៧​នេះ រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា បាន​កើន​ដល់ ១.១០៧ គ្រឹះស្ថាន​ខណៈ​​ដែលមាន​កម្មករនិយោជិត​ជាង​៧៤​ម៉ឺន​នាក់ ក្នុងនោះ​វិស័យនេះ​បានផ្តល់​ប្រាក់​ឈ្នួល​ប្រមាណ​ជិត​២​ពាន​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​​ៗ​។ នេះ​បើតាម​ការប្រកាស​របស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នាពេល​កន្លងទៅ​៕​ដោយៈ​តារា​រិ​ទ្ធ​/sn​