ព្រឹក​មិញ​ដាច់​ភ្លើង​នៅ តំបន់​មួយចំនួន​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ព្រោះ​ការដ្ឋាន​សាងសង់​ស្ពាន​បា​ឡេ​ឆ្លង​ទន្លេសាប

1103
ចែករម្លែក

(​ភ្នំពេញ​) ៖ នៅតាម​ភូមិ​ចំនួន​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​ឬ​ស្សី​កែវ និ​សង្កាត់​ទួល​សង្កែ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ នៅវេលា​ម៉ោង​ប្រមាណ ៩​និង​៥៣​នាទី​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨​នេះ បាន​ដាច់​ចរន្តអគ្គិសនី​។ ការ​ដាច់​នេះ​បណ្តាលមកពី​ការដ្ឋាន​សាងសង់​ស្ពាន​បា​ឡេ​ឆ្លង​​កាត់​ទន្លេសាប​របស់​ក្រុមហ៊ុន OCIC កាយ​ដី​ប៉ះ​ខ្សែបណ្តាញ​បញ្ជូន​ចរន្តអគ្គិសនី​តង់ស្យុង​មធ្យម​ក្រោម​ដី​។ នេះ​បើតាម​សេចក្ដីជូនដំណឹង របស់​អគ្គិសនី​កម្ពុជា​។​

​តាមរយៈ​សេចក្ដីជូនដំណឹង​នេះ អគ្គិសនី​កម្ពុជា បាន​បញ្ជាក់ថា​ចរន្តអគ្គិសនី​ត្រូវបាន​ក្រុមការងារ​អគ្គិសនី​កម្ពុ​ជាត​ភ្ជាប់​ឡើងវិញ​រួចរាល់​ហើយ នៅវេលា​ម៉ោង ១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ​។ អគ្គិសនី​កម្ពុជា ក៏បាន​សុំ​ការយោគយល់​និង​អធ្យាស្រ័យ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការ​ដាច់​ចរន្តអគ្គិសនី​នេះ​៕​ដោយ​៖​វិបុល​/sn