ព្រឹក​ឡើង​ចេះតែ​ចង្អោរ​ចង់​ក្អួត អាចមកពី​មូលហេតុ​ទាំងនេះ​

202
ចែករម្លែក

ឧស្សាហ៍​មាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត​ភ្លាមៗ​ក្រោយពេល​ក្រោកពីដំណេក​មែន​ទេ​?

១. ចាញ់កូន​
មួយ​ក្នុងចំណោម​មូលហេតុ​ទូទៅ​បំផុត​ដែល​បណ្ដាលឱ្យមាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត​នៅពេល​ព្រឹក គឺ​អាកា​រៈ​ចាញ់កូន​។ អ្នកជំនាញ​ជាច្រើន​និយាយថា​ប្រមាណ ៧០ ភាគរយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ តែង​ជួបប្រទះ​អាកា​រៈ​ចាញ់កូន​ពិសេស​កំឡុងពេល​ត្រីមាស​ដំបូង​។ អាកា​រៈ​ចាញ់កូន គឺ​គ្មានអ្វី​គួរ ឱ្យ​ព្រួយបារម្ភ​ឡើយ​ចំពោះ​ទាំង​ម្ដាយ​និង​កូន ប៉ុន្តែ​ប្រសិនបើ​ក្អួត​ខ្លាំង ឬ​អម​មកជា​មួយ​នូវ​រោគ សញ្ញា​ខុស​ប្រក្រតី​ផ្សេងទៀត ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​

២. ច្រាល​ទឹក​អាស៊ីត​ក្រពះ​
តើ​អ្នក​បាន​ទទួលទាន​អាហារ​ខ្លាញ់ៗ ឬ​ហឹរ​មុនពេល​ចូល​គេង​មែន​ទេ​? នោះ​មិន​ចម្លែក​ឡើយ ប្រសិនបើ​មាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត​នៅពេល​ព្រឹក​ភ្ញាក់​ពី​គេង​នោះ​។ ភាគច្រើន​នៃ​អាកា​រៈ​នេះ បណ្ដាលមកពី​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។​ជា​ញឹកញយ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ច្រើន​អម​មក ជាមួយ​នូវ​រោគសញ្ញា​ផ្សេងទៀត​ដូចជា​ឈឺពោះ ក្រហាយ​ទ្រូង កើន​ទឹកមាត់ និង​មាន អារម្មណ៍​ដូច​ដែក​លោហៈ​ក្នុង​មាត់​។​

៣. ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​
ក្រៅពី​ច្រាល​ទឹក​អាស៊ីត​ក្រពះ អាកា​រៈ​ចង្អោរ​ចង់​ក្អួត​នៅពេល​ព្រឹក​ក៏​អាច​បណ្ដាលមកពី​បញ្ហាជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ពេក​ផងដែរ​។ ភាគច្រើន​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​ដោយ សារ​ជាតិ​ស្ករ ក្នុង​ឈាម​ចុះ​ទាប គឺ​អម​មកជា​មួយ​នូវ​រោគសញ្ញា​ផ្សេងទៀត​ដូចជា​ញ័រ ថប់​បារម្ភ ភាំងៗ វិលមុខ បេះដូង​លោត​ញាប់ បែកញើស និង​ឃ្លាន​។​

៤. គេង​មិន​គ្រប់​
ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​គេង​បាន​ស្កប់​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់ ចាំបាច់​ខ្លាំង​ប៉ុណ្ណា​។ ការ​គេង​មិន​គ្រប់​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​ចំពោះ​សុខភាព​ដ​ដោយ បង្ក​ជា​បញ្ហា​ផ្សេងៗ​រួមទាំង​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​។ ទោះជា​យ៉ាងណា​បញ្ហា​ចង្អោរ​ចង់​ក្អួត​ដែល បណ្ដាលមកពី​ការ​គេង​មិន​គ្រប់​តែង​អម​មកជា​មួយ​នូវ​អាកា​រៈ​អស់កម្លាំង​និង​ងងុយគេង​ខ្លាំង​។​

៥. ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​
​អាកា​រៈ​ធី​ង​ធោ​ង​ចង្អោរ​ចង់​ក្អួត​នៅពេល​ព្រឹក​ងាយ​នឹង​កើតឡើង​ណាស់​ក្រោយពេល​អ្នកទទួល ទាន​គ្រឿង​ស្រវឹង​ច្រើន​ពី​យប់​។ ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើនពេក​អាច​បណ្ដាលឱ្យ​រលាក ស្រទាប់​ក្រពះ​ផ្នែក​ខាងក្នុង ហើយ​បង្កើន​ការផលិត​ជាតិ​អាស៊ីត hydrochloric ដែល​បណ្ដាល ឱ្យ​ចង្អោរ​ចង់​ក្អួត​៕ ដោយៈ health.com.kh​