ព្រឹត្តិការណ៍ព្រែកឯងសង្រ្កាន្ត ចំនួនអ្នកចូលរួមហួសពីការរំពឹងទុក

640
ចែករម្លែក
  • 1
    Share

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
ព្រឹត្តិការណ៍សង្រ្កាន្តព្រែកឯងបានបញ្ចប់ដោយរលូនកាលពី ថ្ងៃទី៤ មេសា ២០១៩ កន្លងទៅដោយមានការចូលរួមពីតារាចម្រៀង តារាសម្តែងជាច្រើនដួង និង ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើននាក់។

រូបភាពទាំងនេះ ធ្វើឲ្យ​គណៈគ្រប់គ្រងសាលាលោកគ្រូ អ្នកគ្រូ មានការត្រេកអរដោយកម្មវិធីប្រព្រឹត្តទៅយ៉ាងរលូន ក្រោមរូបភាពប្រពៃណីខ្មែរ និងមានភាពកក់ក្តៅឃើញវត្តមានសិល្បករចូលរួមក៏​ច្រើនដួងលើសកំណត់។

ចំពោះសិល្បករ ដែលចូលរួមប្រមាណលើសចំនួនកំណត់ ម្នាក់ៗលើកឡើងថា សប្បាយពិតជាមិននឹកថា វិទ្យាល័យ ដែលរៀបចំលើកទី១មែន តែផ្ទុះមានការស្រឡាញ់ចូលចិត្តពីមហាជនសិស្សសាលា។ អ្វីដែលសិល្បករសរសើរ គឺការរៀបចំប្លង់រចនាទីតាំងឃើញថា សមសួនបែបខ្មែរ ហើយវិទ្យាល័យនេះពោរពេញដោយដើមឈើពណ៌បៃតង ពោលបរិស្ថានស្អាតចូលទៅត្រជាក់។

អ្នកសិល្បៈចូលរួមមានដូចជា អ៊ឹម ជីវ៉ា គន់ រៀមរតនៈ ស៊ូ ដាណេ កែវ បូរ៉ា បេប៊ី​ ម៉ាដូណា ជ័យ សុវ៉ាត ចែម ស្រីលក្ខណ័ ជួន អមរិទ្ឋ បូ តាំងហ៊ាង ស៊ឹ​ម ស៊ី​ណាត ឯក សុវណ្ណារត្ន័ ឈិន សារ៉ាត់ យន សុភក្រ័ យូឌីស្កូ នៅ ណាវីន ឆ័យលី ដាឡែន ឆើតឆាយ ស៊ឹ​ម សុវណ្ណដូឡា សន សុវណ្ណារ៉ា ស្រីតូច ហេង ស្រីពេជ្រ លោកជន នី ម៉ាលីណា ឃីម៉ូ ម៉ែន អម្រុងរត្ន័ ភីតទ័រ ព្រមទាំងតារាច្រើនដួងទៀត។

ចំពោះសិល្បករ ដែលចូលរួមលើសចំនួនកំណត់ ម្នាក់ៗលើកឡើងថា សប្បាយពិតជាមិននឹកថា វិទ្យាល័យ ដែលរៀបចំលើកទី១មែន តែផ្ទុះមានការស្រឡាញ់ចូលចិត្តពីមហាជនសិស្សសាលា។ អ្វីដែលសិល្បករសរសើរ គឺការរៀបចំប្លង់រចនាទីតាំងឃើញថា សមសួនបែបខ្មែរ ហើយវិទ្យាល័យនេះពោរពេញដោយដើមឈើពណ៌បៃតង ពោលបរិស្ថានស្អាតចូលទៅត្រជាក់៕