ព្រឹត្តិការណ៍​កីឡា​ឡើង​ភ្នំ នៅតែមាន​អ្នកចូលរួម មិនទាន់​ច្រើន​

515
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា
​ភ្នំពេញ​: ព្រឹត្តិការណ៍​ឡើង​ភ្នំ ជា​លើកដំបូង ដែល​ធ្វើ​នៅលើ​កំពូលភ្នំ និង​ជើងភ្នំ​ដងរែក ដែល​នឹងធ្វើ​នៅ​ថ្ងៃទី​៥ មករា នោះ នឹង​ដំណើរការ​ទៅតាម​ការគ្រោងទុក​។ ទោះបី​នេះ ជា​ប្រភេទ​កីឡា​ទេសចរណ៍ ក៏ពិតមែន តែ​ជនបរទេស ចូលចិត្ត​លេង​កីឡា​នេះ​ណាស់ ព្រោះ​គេ​អាច​នឹង​បាន​ទស្សនា ធម្មជាតិ​ស្រស់បំព្រង និង​ស្ថានភាព​ភ្នំ នៅ​ប្រទេស​កម្ពុជា​បាន ។​

​ព្រឹត្តិការណ៍​នេះ ធ្វើ​នៅ​ចង្កេះភ្នំ និង លើ​ភ្នំ​ដងរែក តំបន់​ផ្ទះ​តា​ម៉ុក តំបន់​បញ្ចុះ​សា​សព លោក សុន សេន និង ប៉ុល ពត ដែលជា​មេដឹកនាំ​កំពូល របស់​ខ្មែរក្រហម ពិសេស​ទីនោះ ជា​មូលដ្ឋាន​ដ៏​រឹងមាំ ចុងក្រោយ​របស់​ខ្មែរក្រហម ដែល​ត្រូវ​បានបញ្ចប់ ដោយ​នយោបាយ ឈ្នះ ឈ្នះ កាលពី ២០ ឆ្នាំមុន ។​

​លោក វ៉ា​ត់ ចំរើន ដែលជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា សម្រាប់​ការរត់ នៅ​ខាងក្រោម​ភ្នំ (​ចង្កេះភ្នំ​) ដែលមាន​ចម្ងាយ ៣ គីឡូម៉ែត្រ​នោះ គឺជា​ការរត់​កំសាន្ដ ជាមួយ​ធម្មជាតិ មាន​អ្នកចូលរួម ជាង ១.០០០ នាក់​ហើយ​។ ចំពោះ​ការដើរ​ឡើង​ភ្នំ មាន​ចំនួន មិន​ច្រើន​ទេ គឺមាន​ចំនួន​ប្រមាណ ៦០ នាក់ ដែល​ក្នុងនោះ មាន​ជនបរទេស ដែលជា​អ្នកស្រាវជ្រាវ បុគ្គលិក​ស្ថានទូត និង​អ្នក​ប្រវត្តិវិទូ​បរទេស​។​

​ការដើរ​ឡើង​ភ្នំ​នេះ មាន​ចម្ងាយ​ឆ្ងាយ ជាង​រត់​នៅ​ជើងភ្នំ ហើយ​ស្ថានភាព​ផ្លូវ ក៏​លំបាក​ជាង​ដែរ ។ តែ​ទោះជា​យ៉ាងណា ក៏​ពួកគេ​សប្បាយចិត្ត នឹង​ការចូលរួម​លេង​កីឡា​ប្រភេទ​នេះ ៕v

លោក ស៊ុន ចាន់ថុល និង​លោក វ៉ា​ត់ ចំរើន ក្នុង​ព្រឹត្តិការណ៍​រត់ កន្លងមក​