ព្រឹត្តិការណ៍​ជួបជុំ​បង្ហាញ​ស្នាម​សាក់​ដែល​ទាក់ទាញ​អ្នកចូលរួម​មកពី​ជុំវិញ​ពិភពលោក​

7733
ចែករម្លែក
  • 1
    Share

​រូប​តារា​ស្រី​ដ៏​ល្បីល្បាញ​របស់​អាមេរិក ម៉ា​រី​លីន ម៉ុ​ន​រ៉ូ (Marilyn Monroe) បិសាច​ជញ្ជក់​ឈាម ក្បាល​ខ្មោច កញ្ចុំ​អាចម៍ផ្កាយ Milky Way ហនុមាន និង​រូប​ជាច្រើន​ទៀត​សុទ្ធតែ​ស្ថិតក្នុង​ស្នាម​សាក់​របស់​ក្រុមអ្នកលេង​សាក់​។
​ ​
​ព្រឹត្តិការណ៍​ជួបជុំ​បង្ហាញ​ស្នាម​សាក់​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ដែលមាន​ឈ្មោះថា London Tattoo Convention នេះ​មានការ​ចូលរួម​ពី​អ្នក​ចាក់​សាក់​អាជីព​ចំនួន​១៥០ នាក់ និង​អ្នក​ចូលចិត្ត​ការចាក់​សាក់​ជាច្រើន​ទៀត​ដែល​មកពី​ជុំវិញ​ពិភពលោក ។
​ ​
​កម្មវិធី​ដែលមាន​រយៈពេល ២ ថ្ងៃនេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​១៨ ខែមីនា នៅពេល​អ្នក​ចាក់​សាក់​អាជីព​នៅ​ទូទាំង​ចក្រភព​អង់គ្លេស និង​ប្រទេស​អៀរ​ឡង់ បានមក​ជួបជុំគ្នា​ដើម្បី​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់ខ្លួន​៕ ដោយៈ​ខុម​/sn