ព្រឹត្តិការណ៍​ឌី​ជី​ថី​ក​នឹង​បង្ហាញ​បច្ចេកវិជ្ជា​ជាង​៤០​ប្រភេទ​ស្អែក​នេះ​

284

(​ភ្នំពេញ)​៖ សប្បាយ ឌីជីថល ផ្លើស (Sabay Digital Plus) រៀបចំ​ការ ជួបជុំ​ដ៏​ធំ​មួយ​រវាង​ក្រុមហ៊ុន បច្ចេកវិជ្ជា ចម្រុះ​ជាង​៤០​ស្តង់ ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ DIGITEKH (​ឌី​ជី​ថិ​ក​) ដែល​ត្រៀម​នឹង​រៀបចំឡើង រយៈពេល ពីរ​នៅ​ថ្ងៃ​២-៣ ខែធ្នូ ឆ្នាំ​២០១៧ ខាងមុខ ។ កម្មវិធី ដែល​ផ្តោតលើ​វិស័យ​តិច​ណូ​ឡូ​ជី ពី​ស្ថាប័ន​ក្នុង​វិស័យនេះ ដ៏​ច្រើន ។ ដូច្នេះ នឹងដាក់​តាំង​បង្ហាញ​ផលិតផល​សេវាកម្ម​យ៉ាង​សម្បូរបែប​ដល់ អ្នកទស្សនា​នៅ​អគារ​សហ សិក្សា​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ​ហ៊ុន សែន ស្ថិតក្នុង បរិវេណ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា (​សាលា​តិច​ណូ​) ។​
​ ​
​នេះ​ជា​ឱកាសល្អ​សម្រាប់​អ្នក គាំទ្រ អ្នកប្រើប្រាស់ សិស្ស និស្សិត និង​ម្ចាស់​អាជីវ​កម្មបាន​ជួបជុំគ្នា​ជជែក ផ្លាស់ប្តូរ​យោបល់ និង​ស្វែងយល់​ពី ការអភិវឌ្ឍ​ថ្មីៗ​ពី​បច្ចេកវិជ្ជា និង​ការសហការ​ពី​ដៃគូ​នានា សម្រាប់​ជួយ​ដល់ ការអភិវឌ្ឍ​អាជីវកម្ម​នា​ថ្ងៃ​អនាគត ។​
​ ​
​នេះ​ជា​លើកដំបូង​ដែល​ក្រុម ហ៊ុន Sabay Digital Plus បានរៀបចំ កម្មវិធី​រយៈពេល​ពីរ​ថ្ងៃ​នៅ​ដើមខែ​ធ្នូ នេះ ។ នេះ​ជា​ឱកាស​ដល់​អ្នក​ចូលចិត្ត ផ្នែក​បច្ចេកវិជ្ជា​បាន​ស្គាល់ បាន​ជាវ ផលិតផល និង​សេវាកម្ម​នានា ក្នុងតម្លៃ​ពិសេស ។​
​ ​
​មន្ត្រី​សប្បាយ​បានឱ្យដឹងថា មាន​ក្រុមហ៊ុន​សំខាន់ៗ​ដែល​ចូលរួម លើស​៤០​ស្តង់​មាន​ជាអាទិ៍ ធនាគារ FTB, អេស៊ីលីដា​, I.T Computer, EZECOM, FTB, Healthogo, ICE Electronic, JBL & Kaspersky, Konfulon, Nokia, Pi Pay, Sony, TITB, Tos Tov, UBER, Wing, I-Flix, La Pops, Ompypop, Vinissimo, Mountain Dew, Tous Les Jours និង Domino’s Pizza ៕ ដោយ​៖ បូ​រិ​ន​