ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ជា​ស្ពាន​ចម្លង​ទីផ្សារ​ក្នុងស្រុក​ឆ្ពោះទៅកាន់​ពិភពលោក​

735
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​”​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​មិន​ត្រឹមតែ​ក្នុង​អត្ថន័យ​ផ្តល់​បទពិសោធន៍​រវាង​គ្នា​និង​គ្នា​ប៉ុណ្ណោះ​ទេ​។​តែ​ក៏​ជា​ស្ពាន​ចម្លង​ទីផ្សារ​នៃ​ផលិត​ល​ក្នុងស្រុក​ឆ្ពោះទៅកាន់​ពិភពលោក​ឱ្យបាន​យល់​អំពី​សក្តានុពល​របស់​ក​ម្ពុ​ជា​”​។​

​ថ្លែង​ក្នុងឱកាស​បើក​ពិធី​ពិព័រណ៍​ផលិតផល​សក្តានុពល​ខេត្តកំពត​លើក​ទី​៤​ឆ្នាំ​២០១៩​នៅ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​កាលពី​រសៀល​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៩​លោក​ស៊ឹម​វុ​ទ្ធា​អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ពិតជា​មាន​អត្ថន័យ​សំខាន់​គឺ​មិន​ត្រឹមតែ​ជាការ​ផ្តល់​បទពិសោធន៍​រវាង​ម្ចាស់​ផលិតកម្ម​ប៉ុណ្ណោះ​ទេ​។​តែ​ជា​ស្ពាន​ចម្លង​ទីផ្សារ​នៃ​ផលិតផល​ក្នុងស្រុក​ឆ្ពោះ​ទៅគ្រប់​មជ្ឈដ្ឋាន​ពិសេស​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​យល់​អំ​ពិ​សក្តានុពល​របស់​កម្ពុ​ជា​។

​ដោយឡែក​សក្តានុពល​ទាំង​ប៉ុន្មាន​របស់​ខេត្តកំពត​បាន​ជំរុញ​ចលនា​ពាណិជ្ជកម្ម​ព្រមទាំង​បង្ហាញ​នូវ​សកម្មភាព​វិនិយោគ​ក្នុងស្រុក​ឆ្អោះ​ទៅកាន់​បណ្តា​ខេត្ត​នានា​ក៏ដូចជា​ឈានចូល​ទៅ​ទីផ្សារ​ពិភពលោក​ដើម្បី​រួមចំណែក​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​រវាង​កម្ពុជា​និង​អន្តរជាតិ​លើ​ផលិតផល​ឧស្សាហកម្ម សិប្បកម្ម កសិកម្ម ក៏ដូចជា​វិស័យ​ទេសចរណ៍​ផងដែរ​។

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​ពិធី​ពិព័រណ៍​នេះ​ក៏បាន​បង្ហាញ​ដល់​សាធារណ​ជនជាតិ​អន្តរជាតិ​ឱ្យបាន​ជ្រាបថា​កំពត​ជា​ខេត្ត​ដែលមាន​ផលិតផល​សក្តានុពល​ជាច្រើន​ដូចជា ម្រេច​,​កំពត​,​ទុរេន​,​សៅ​ម៉ា​វ​, មង្ឃុត​,​ដូង​,​ស្វាយ​,​ចេក​,​ស្រូវ​,​អង្ករ​,​ស៊ីម៉ង់ត៍​,​អំបិល​,​ពិសេស​ផលិតផល​ផ្កាអំបិល​ជាដើម​។​មិនតែប៉ុណ្ណោះ​កំពត​ក៏មាន​រោងចក្រ​សហគ្រាស​ក្រុមហ៊ុន​សិប្បកម្ម​ជាច្រើន​កន្លែង​ដែល​កំពុងដំណើរការ​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​ជាង​ពីរ​រយ​កន្លែង រួមទាំង​ផលិតផល​កែច្នៃ​ផល​សមុទ្រ​ផងដែរ​៕S/​