ព្រឹត្តិការណ៍​ស​ង្ក្រា​ន​ពោធិ​សែន​ជ័យ រៀបចំ​ឡើងជា​លើក​ទី​៤ របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ

298
ចែករម្លែក
  • 20
    Shares

ដោយ:ចាន់តូ​/​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ស​ង្ក្រា​ន​ពោធិ​សែន​ជ័យ ត្រូវរៀបចំ​ឡើងជា​លើក​ទី​៤ នៅក្នុង​បរិវេណ​វិទ្យាល័យ​បណ្តុះបណ្តាល​បច្ចេកទេស និង​ចំណេះ​ទូទៅ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​អបអរសាទរ នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព ស​២៥៦២ ។​

​ព្រឹត្តិការណ៍​នេះ មាន​គោលដៅ ក្នុង​បំណង ដើម្បីផ្សព្វផ្សាយ​ពីវប្បធម៌​ខ្មែរ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ​ផង ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ផងដែរ។

​នៅ​រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩​នេះ សង្ក្រាន្ត​ពោធិ​សែន​ជ័យ បានចាប់ផ្តើម​បើក​ជា​ផ្លូវការ ក្រោម​អធិបតីភាព លោក ឃុន ហាំង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកម្ម​ពិសេស លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​( ស ស យ ក ) លោក ក្រូច ផាន ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ​សែន​ជ័យ លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ លោក ឃិត ឈឿន អគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ និង​ផ្សារ KC មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​និង បងប្អូន​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ ។​

​ទិដ្ឋភាព​ដ៏​ស្រស់បំព្រង ដោយ​រៀបចំសាងសង់​តូប ដាក់តាំង​លក់​ផលិតផល ជា​ស្នាដៃ របស់​ពលរដ្ឋ ទៅតាម​បណ្តា​សង្កា​ត់រៀងៗ​ខ្លួន និង​រៀបចំ​ទីកន្លែង ព្រឹត្តិការណ៍ស​ង្ក្រា​ន​ពោធិ​សែន និង​កន្លែង​លេងល្បែង​ប្រជាប្រិយ របាំ​ប្រពៃណី សិល្បៈ នាឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​យើង។​

​លោក​អភិបាលខណ្ឌ​បាន​ឲ្យ​ដឹងថា ការរៀបចំ​ស​ង្ក្រា​ន​ពោធិ​សែន​ជ័យ អស់​រយៈពេល​៤​ឆ្នាំ​កន្លងមកហើយ លើក​ទី​១ នៅ​វត្ត​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោងក្រោម, លើក​ទី​២ នៅ​តំបន់​​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ សង្កាត់​កន្ទោក, លើក​ទី​៣ នៅ​វត្ត​ជន្លង់ម្លូ សង្កាត់​ភ្លើង​ឆេះ​រទេះ និងលើក​ទី​៤​នេះ នៅ​វិទ្យាល័យ​បណ្តុះបណ្តាល​បច្ចេកទេស និង​ចំណេះ​ទូទៅ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ មាន​រយៈពេល​បី​យប់​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ទី​៦​និង​ទី​៧​ជា​ថ្ងៃ​បញ្ចប់​អញ្ជើញ​បងប្អូន​ចូលរួម​កំសាន្ត​ដោយ​រីករាយ​៕​B/