ព្រឹទ្ធសភានិងរដ្ឋបាលខេត្តបាត់ដំ​​បងបើកកិច្ច ប្រជុំឈ្វេងយល់ពីការ​អនុវត្តច្បាប់អន្តោប្រវេសន៍នៅខេត្ត​បាត់ដំបង

133
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ នៅសាលប្រជុំB2នៃសាលាខេត្តបាត់ដំបងកាកលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០មានបើកកិច្ចប្រជុំរវាងប្រតិភូគណ:កម្មការទី៥ នៃព្រឹទ្ធសភាដឹកនាំដោយលោកស្រី ទី បូរ៉ាស៊ី ជាប្រធានគណៈកម្មការទី៥ និងរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ហឿង សុគន្ធអភិបាលរងខេត្តតំណាងលោកងួន រតនះអភិបាលខេត្តនិងថ្នាក់ដឹកនាំមន្រ្តីរាជការមកពីគ្រប់មន្ទីរ អង្គភាពរដ្ឋនានា និងមន្រ្តីជំនាញដែលពាក់ព័ន្ធ អភិបាលស្រុក ក្រុង ប្រធានច្រកទ្វារព្រំដែនអន្តរជាតិនានា ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនដើម្បីស្វែងយល់ពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តបាត់ដំបង។

លោក ហឿង សុគន្ធ អភិបាលរងខេត្តបានបញ្ជាក់ពីស្ថានភាពរបស៎ប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង ជាពិសេសអ្នកដែលរសនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃមានខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថារដ្ឋបាលខេត្តបានបែងចែកជាក្រុង១ ស្រុក១៣ មាន ៩២ឃុំ ១០សង្កាត់ និង ៨០៩ភូមិ,មានប្រជាពលរដ្ឋសរុបចំនួន១,២០៥,០៥០នាក់ស្រី ៦០២,៩៩៤នាក់ស្មើ២៦៣,៤៣៥គ្រួសារ និងមានប្រជាពលរដ្ឋប្រមាណ៧២% ប្រកប
មុខរបរកសិកម្ម។

នៅប៉ែកខាងលិចខេត្តមានព្រំប្រទល់ជាប់ជាមួយខេត្តនៃប្រទេសថៃគឺខេត្តច័ន្ទបូរី ខេត្តត្រាត និងខេត្តស្រះកែវហើយមានច្រកទ្វារព្រំដែន អន្តរជាតិចំនួន០២ គឺច្រកទ្វារអន្តរជាតិដូង (ស្រុកកំរៀង) ច្រកទ្វារអន្តរជាតិភ្នំដី (ស្រុកសំពៅលូន) និងមានច្រកទ្វារតំបន់ចំនួន៣គឺច្រកទ្វារតំបន់អូររំដួល (ស្រុកភ្នំព្រឹក) ច្រកទ្វារតំបន់អូរអន្លក់(ស្រុកកំរៀង)និងច្រកទ្វារតំបន់៤០០ (ស្រុកសំឡូត) ដើម្បីធ្វើការទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសថៃ។

បន្តមកលោកស្រី ទី បូរ៉ាស៊ី បានស្នើសុំឲ្យមន្រ្តីជំនាញនានាឡើងរាយការណ៍តាមជំនាញរបស់ខ្លួនដើម្បីចង់ដឹងពីការលំបាកនិងការងាយស្រួលរបស់ពួកគាត់ដោយមានរបាយ
ការណ៍ និងសំណូមពរមួយចំនួនផងដែរ។

ប្រធានមន្ទីរជំនាញពាក់ព័ន្ធនានា បានលើឡើងនិងរាយការណ៍ជូនដល់អង្គប្រជុំពិសេស
ការអនុវត្តច្បាប់អន្តោប្រវេសន៍ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តបាត់ដំបងដើម្បីជូនជ្រាប និងសំណូមពរមួយចំនួន។

លោកវរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ ស្នងការងនគរបាលខេត្តទទួលបន្ទុកអន្តោប្រវេសន៍បានរាយការណ៍អំពីលទ្ធផលការងារគ្រប់គ្រងជនបរទេសកន្លងមក មានបីប្រភេទដែលបានមកស្នាក់នៅខេត្តបាត់ដំបងមាន ៥សញ្ជាតិ។

លោកស្នងការរងខេត្តបានបញ្ជាក់ថា ជនបរទេសជាជនអន្តោប្រវេសន៍បានចែកជា៣ រួមមាន៖១ ៖ ជនបរទេសជាជនបរទេសជាអន្តោប្រវេសន៍ ដែលមានឯកសារមិនប្រក្រតី និងខុសច្បាប់ត្រូវបានមន្រ្តីជំនាញដកឯកសារ ឬដេញចេញទៅប្រទេសដើមវិញ ២ជនបរ
ទេសមិនមែនជាជនអន្តោប្រវេសន៍(អង្គការអន្តរជាតិក្រុមហ៊ុនបរទេសស្របច្បាប់.និង
៣ ជនបរទេសជាជនអន្តោប្រវេសន៍….។

លោកសួស សុភ័ក្រប្រធានមន្ទីរព័ត៌មានខេត្ត បានលើកឡើងពីបញ្ហាក្រុមអ្នកសារព័ត៌មានគ្រប់អង្គភាព ស្ថាប័នប្រចាំខេត្តថា ពេលខ្លះអង្គភាពសារព័ត៌មួយចំនួនធំបានសរសេរផ្សព្វផ្សាយនៅអង្គភាពខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈបានត្រឹមត្រូវមួយចំនួនតូច បានសរសេរព័ត៌មានផ្សាយខុសពីការពិត ក្នុងនោះដែរមានអ្នកសារព័ត៌មានខ្លះ នៅមានកម្រិត ដោយពុំទាន់បានទទួលការបណ្តុះបណ្តាលវិស័យព័ត៌មានឲ្យបានស៊ីជម្រៅ ។

ក្នុងឱកាសនោះដែរ ភាគីប្រតិភូព្រឹទ្ធសភា ចង់ដឹងការងារមួយចំនួនទៀត ដោយបានសួរមកមន្រ្តីជំនាញពីការងារប្រឈមអ្វីខ្លះ? ដើម្បីស្វែយល់ និងរួមគ្នាជួយដោះស្រាយផងដែរ។

លោកហឿង សុគន្ធបានបន្តថានៅតាមច្រកកម្ពុជា-ថៃ ក្នុងកិច្ចការព្រំដែន គឺមានកម្លាំងសហការគ្នាបានល្អ ដោយមានកងទ័ពនគរបាលការព្រំដែន នគរបាលអន្តោប្រវេសន៍កម្លាំងស្នាក់ការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងស្នាក់ការច្រកទាំងអស់នៅគ្រប់គោលដៅ បានអនុវត្តការងារការពារព្រំដែនបានល្អដោយបានកិច្ចសហការពីភាគីថៃផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍ពីមន្ទីរជំនាញនានារួចមក លោកស្រីប្រធានគណ:កម្មការទី៥ នៃព្រឹទ្ធសភា បានមានមតិ ពិភាក្សាដើម្បីរកវិធីដោះស្រាយរួមគ្នា និងដើម្បីទប់ស្កាត់រាល់បញ្ហាប្រឈមនានា និងធ្វើរបាយការណ៍ជូនថ្នាក់លើ ដើម្បីជួយដោះស្រាយឲ្យបានកាន់តែល្អប្រសើឡើងនិងមានប្រសិទ្ធភាពខ្ពស់។

លោកស្រីប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភាក៏បានថ្លែងអំណរគុណដល់លោកងួន រតន: អភិបាលខេត្តដែលបានចាត់តំណាងភាគីរដ្ឋបាលខេត្តដែលមានលោក ហឿង សុគន្ធ អភិបាលរងខេត្តដឹកនាំប្រជុំ និងបង្កលក្ខណៈឲ្យប្រតិភូលោកស្រីបានចូលជួបប្រជុំ ពិភាក្សាការងារទទួលបានលទ្ធផលគួរជាទីពេញចិត្ត៕B/