ព្រឹទ្ធសភា​កំណត់​ថ្ងៃ​១១​កក្កដា​បន្ត​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា​នីតិកាល​ទី​៤

533
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​បន្ទាប់ពី​បាន​ពិនិត្យ​និង​ពិភាក្សា​រួចមក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បានកំណត់​យក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨:០០ នាទី​ព្រឹក ដើម្បី​បន្ត​សម័យប្រជុំ​លើក ទី​៣ ព្រឹទ្ធសភា​នីតិកាល​ទី​៤​ដោយមាន​របៀបវារៈ​ដូចខាងក្រោម​៖

១​ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន អេស​ភី អេ​ច​ភី (​ខេ​ម​បូ​ឌា​)​ឯ​.​ក​។​២- ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ស្នេ​ថេ​ករី​ញូ​វេ​ប៊​ល​ឯ​.​ក​។​៣​ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ស្នេ​ថេ​ក​ខូ​អិ​ល​ធី​ឌី​។​

៤- ពិនិត្យ​និង​ឱ្យយោបល់​លើ​សេច ក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្តីពី វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ ដើម្បី​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់​គ្មាន​របាយការណ៍​និង​គ្មាន​ការអនុញ្ញាត​។​៥​ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩ -២០២៣៕S/​