ព្រឹទ្ធសភា​នីតិកាល​ទី​៤​មាន​ចំនួន​៦២​អាសនៈ ដែល​និង​បោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ​ ​ ​

3570
ចែករម្លែក
  • 43
    Shares

(​ភ្នំពេញ​) ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានចេញ​សេចក្ដីជូនដំណឹង​ជូន​សាធារណជន និង​ស្ថាប័ន​ពាក់ព័ន្ធ​,​គណបក្សនយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​អោយបាន​ជ្រាបថា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​សម្រាប់​នីតិកាល​ទី​៤​នៃ​ព្រឹទ្ធសភា ត្រូវបាន​កំណត់​យក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨ ខាងមុខ​ហើយ​សមាជិក​ព្រឹទ្ធសភា​សម្រាប់​នីតិកាល​ទី​៥ មាន​ចំនួន​សរុប​ចំនួន​៦២​រូប​។​
​ ​
​យោងតាម​សេចក្ដីជូនដំណឹង​របស់​គ​.​ជ​.​ប បានបញ្ជាក់​ទៀតថា ក្នុងចំណោម​សមាជិកសភា​ទាំង​៦២​រូប គឺ​សមាជិក​ព្រឹទ្ធសភា​២​រូប​ត្រូវបានចាត់តាំង​ដោយ​ព្រះមហាក្សត្រ ២​រូប​ទៀត​ត្រូវបាន​ជ្រើសតាំង​ដោយ​រដ្ឋសភា​ហើយ​សមាជិក​ព្រឹទ្ធសភា​សល់​៥៨​រូប​ត្រូវ​ជ្រើសតាំង​តាមរយៈ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​សម្រាប់​អាណត្តិ​ទី​៤ ក្នុងនោះ អាសនៈ ត្រូវបាន​បែងចែក​តាម​ភូមិភាគ​ចំនួន​០៨ រួមមាន​៖

​ភូមិភាគ​ទី​១- រាជធានី​ភ្នំពេញ មាន​៦​អាសនៈ

​ភូមិភាគ​ទី​២- ខេត្តកំពង់ចាម ត្បូងឃ្មុំ មាន​៨​អាសនៈ

​ភូមិភាគ​ទី​៣- ខេត្តកណ្តាល មាន​៥ អាសនៈ

​ភូមិភាគ​ទី​៤- ខេត្តបាត់ដំបង បន្ទាយ មានជ័យ ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ ប៉ៃលិន មាន​១០​អាសនៈ​

​ភូមិភាគ​ទី​៥-​ខេត្តតាកែវ កំពត និង​ខេត្ត​កែប មាន​៧​អាសនៈ

​ភូមិភាគ​ទី​៦- ខេត្តព្រៃវែង និង​ខេត្ត ស្វាយរៀង មាន​៧​អាសនៈ

​ភូមិភាគ​ទី​៧- ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង​ពោធិ៍សាត់​កោះកុង​និង​ខេត្ត​ព្រះសីហនុ មាន​៩​អាសនៈ

​ភូមិភាគ​ទី​៨- ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង​,​ក្រចេះ​,​រតនគីរី មណ្ឌលគិរី មាន​៦​អាសនៈ​។

​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ សភា​គឺជា​ការបោះឆ្នោត​អសកល ដែលមាន​អង្គ​បោះឆ្នោត​គឺ សមាជិកសភា ក្នុង​តំណែង សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ស្ថិតក្នុង​តំណែង​៕​ដោយ​៖​វិបុល​/sn