ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

552
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នា​ថ្ងៃ​ចន្ទ​ទី​៨​ខែកក្កដា​ឆ្នាំ​២០១៨ វេលា​ម៉ោង ៨:០០​នាទី​ព្រឹក​។​
​ ​របៀបវារៈ​ដែល​នឹង​លើក​យកមក​ពិនិត្យ​ពិភាក្សា​រួមមាន​:

១,​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៩​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន អេស​ភី អេ​ច​ភី (​ខេ​ម​បូ​ឌា​) ឯ​.​ក ទៅក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​

២,​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៩​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្មេ​ថេ​ក រឺ​ញូ​វេ​បិ​ល ឯ​.​ក ទៅក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​

៣,​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៩​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្មេ​ថោក ខូ អិ​ល​ធី​ឌី ទៅក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា​នីតិកាល​ទី​៤​។​

៤,​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្តីពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ ដើម្បី​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់​គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត ទៅក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​

៥,​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩=២០២៣​ទៅក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​

ចំណែក​របៀបវារៈ​ទី​៦ កំណត់​របៀបវារៈ​និង​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា​នីតិកាល​ទី​៤​៕S/​