ព្រឹទ្ធសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​

186
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ព្រឹទ្ធសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​មួយរូប​ជំនួស​សមាជិក​ដែល​ផុត​អាណត្តិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១២​ខែសីហា​ខាងមុខនេះ​។ បេក្ខជន មាន ២​រូប ជា​សមាជិក​ព្រឹទ្ធសភា គឺ​លោក អ៊ុំ សារិទ្ធ និង​.​លោក គង់ សារិទ្ធ​។​

​លោក​ម៉ម​ប៊ុននាង​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បានឱ្យដឹង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នា​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ថា​៖​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បានសម្រេច​តាម​សំណើរ​សុំ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ដើម្បី​ជ្រើសរើស​ព្រះអង្គម្ចាស់​ប្រី​យ​សោភ័ណ្ណ​ជំនួស​សម្តេចព្រះ​រាជ្យ​បុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី​ដែល​បាន​សុំ​លាឈប់​ពី​សមាជិក​ព្រឹទ្ធសភា​។​

​លោក​ម៉ម​ប៊ុននាង​បាន​បន្តថា​នៅ​ព្រឹក​ថ្ងៃ​៩​សីហា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ក៏បាន​សម្រេច​ចំពោះ​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​លោក ងិ​ល សុង ជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ជំនួស​លោក ឡៅ វិ​សិទ្ធ ដែល​ទទួលមរណភាព កាលពីពេល​កន្លងមក​និង​សម្រេច​ទទួលស្គាល់​លោក ឡៅ​ថន​ជំនួស​លោកស្រី​ស៊ឹង​ស៊ី​យុ​ត​ដែល​ទទួលមរណភាព​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ភូមិភាគ​ទី​៤​ផងដែរ​៕S/


​ចំណងជើង​រូបថត​៖​ព្រឹទ្ធសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​មួយរូប​នា​ថ្ងៃ​១២​សីហា​(​រូបៈ​សុផល​)