ព្រឹទ្ធសភា​ស្នើឱ្យ​អាម៉េរិក​ដាក់ទណ្ឌកម្ម​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​

517
ចែករម្លែក
  • 30
    Shares

​ព្រឹទ្ធសភា​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ពុធ​ទី​២០​មីនា​ ឱ្យ​រដ្ឋាភិបាល​សហរដ្ឋអាម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា ដោយ​និយាយ​ថា​ចាំបាច់​ត្រូវ​ធ្វើឱ្យ​មាន​​ការ​ទទួលខុស ត្រូវ​លើ​យុទ្ធនាការ​ប្រឆាំង​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។​

​នៅក្នុង​លិខិត​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ការបរទេស លោក​ម៉ៃ ផ​ម​ផេវ និង លោក​ស្ទេ​វិន ម្នូ​ជីន រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​នោះ សមាជិក​ព្រឹទ្ធសភា​៤​នាក់​បាន​និយាយថា មី​យ៉ាន់​ម៉ា​បាន​​បង្ហាញ​សញ្ញា​មិន​គួរឱ្យ​ជឿ​ទុកចិត្ត ទោះបីជា​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ​ចំពោះ​ការសម្លាប់​និង​អំពើ​ហិង្សា​ផ្លូវភេទ​ប្រឆាំង​ក្រុម​ជនជាតិភាគតិច​ភាគ​នេះ ក៏ដោយ​។​

​សមាជិក​ព្រឹទ្ធសភា​ទាំងនេះ ដែល​រួម​ទាំង លោក​ឌិក ឌួរ​ប៊ីន អ្នកប្រជាធិបតេយ្យ​លំដាប់​ទី​២ បាន​និយាយថា​ការដាក់ទណ្ឌកម្ម​ចំពោះ​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​គឺ​ឧត្តម​​សេនីយ៍​មិន អ៊ុង លាំ​ង ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​នឹង​បង្ហាញ​ការមិន​អត់ឱន​របស់​សហរដ្ឋ​អាម៉េរិក​ចំពោះ​ឥរិយាបថ​ដែល​រំលោភបំពាន​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​។​

​ក្រុម​សមាជិក​ព្រឹទ្ធសភា ដែល​រួម​ទាំង លោក​ថុត យ៉ាំង សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ បានសរសេរថា ” រដ្ឋបាល​របស់លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាម៉េរិក​​មិន​បាន​ចាត់​វិធានការ​ប្រឆាំង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ទាំង​នេះ​ទេ ទោះបីជា​ការដាក់ទណ្ឌកម្ម​នឹង​បញ្ជូន​សារ​ដ៏​ខ្លាំងក្លា​ដែល​សហរដ្ឋ​អាម៉េរិក​គាំទ្រ​ការចាប់​ឱ្យ​ទទួលខុសត្រូវ​ចំពោះ​​អ្នក​ដែល​រំលោភ​សិទ្ធិមនុស្ស​ប្រឆាំង​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​និង​ជនជាតិភាគតិច​ដទៃទៀត​” ។

​ក្រសួង​រតនាគារ​អាម៉េរិក​នេះ កាលពី​ខែ​សីហា បាន​ដាក់​ទណ្ឌកម្ម​ទៅលើ មេបញ្ជាការ​ចំនួន​៤​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ថា​បានរៀបចំ​ផែនការ​សម្លាប់​រង្គាល ​ប៉ុន្តែ​សមា​​ជិក​ព្រឹទ្ធសភា​ទាំង​នេះ បាន​និយាយថា​ចំណាត់ការ​នេះ​គឺ​មិន​គ្រប់គ្រាន់​ទេ​។​

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង ជិត​៧៤០.០០០​នាក់ បាន​រត់​ភៀសខ្លួន​ចូល​ប្រទេស​បង់​ក្លា​ដែស​ដែល​ជា​ប្រទេស​ជិតខាង កាលពី​ឆ្នាំ​២០១៧ នៅក្នុង​ពេល​មាន​យុទ្ធនាការ​បង្ក្រាប​ដោយ​​យោធា ដែល​សហប្រជាជាតិ បាន​ហៅ​ថា​ជា​អំពើ​” បោសសម្អាត​ជន​ជាត​ភាគតិច​”៕​ដោយ​៖​សុខា​/sn/Ha

ឧត្តមសេនីយ៍ មិន អ៊ុង លាំង​ពិនិត្យមើល​ស្ពាន​មួយ​នៅ​មី​យ៉ាន់​ម៉ា កាលពី​ឆ្នាំ​២០១៨