ព្រឹទ្ធសភា បើក​សម័យប្រជុំ​១១​តុលា ប្រកាស​ទទួលស្គាល់​សមា​ជិ​ក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​៤​និង​បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​ទី​១​ព្រឹទ្ធសភា

882
ចែករម្លែក

​ដោយ : ​សុផល​/​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៨ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​លោក ទេព ង​ន ប្រធានស្តីទី​ព្រឹទ្ធសភា ។​

​របៀបវារៈ​ចំនួន​៣ បាន​ត្រូវ​លើក​យកមក​ពិភាក្សា គឺ​៖
១-​ ​ពិនិត្យ និង​សម្រេច​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លេ​ខៈ ០៤៨/១៨ និង​លេខ​: ០៤៩/១៨ លគ​.​គក ចុះ​ថ្ងៃទី​០៣ និង​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨ ស្តីអំពី​សំណើសុំ​ផ្លាស់ប្តូរ​សមាជិក​ព្រឹទ្ធសភា​នៅ​មណ្ឌល​ភូមិភាគ​ទី​៥ និង​សំណើសុំ​ជ្រើសតាំង​អនុប្រធាន​ទី​១​ព្រឹទ្ធសភា​ថ្មី ជំនួស​ឯកឧត្តម នៃ ប៉េ​ណា ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨​។
២-​ ​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា ចុះ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨ ស្នើសុំ​ព្រឹទ្ធសភា​កោះប្រជុំ​ជា​វិសាមញ្ញ​។​
៣-​ ​កំណត់​របៀបវារៈ កាលបរិច្ឆេទ និង​សមាសភាព​លេខាធិការ​ប្រជុំ​វិសាមញ្ញ ព្រឹទ្ធសភា​នីតិកាល​ទី​៤​។​
​បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨:០០​នាទី​ព្រឹក បើក​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដោយមាន​របៀបវារៈ​ដូចខាងក្រោម​៖
១-​ ​ប្រកាស​ទទួលស្គាល់​សមា​ជិ​ក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​៤​។​
២-​ ​បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​ទី​១​ព្រឹទ្ធសភា នីតិកាល​ទី​៤​ ៕

ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៨ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​លោក ទេព ង​ន ប្រធានស្តីទី​ព្រឹទ្ធសភា

​ ​

#