ព្រឺព្រួច​!​នាវា​កម្សាន្ត​ខ្នាត​យក្ស​ប្រឹង​សសៀរ​ចូល​តាម​ព្រែក​តូចចង្អៀត​ស្ទើរតែ​ប៉ះ​ច្រាំង

213
ចែករម្លែក

​ព្រែក​ខូ​រី​នស៍ (Corinth Canal) ដែល​គេ​ជីក​ក្នុង​ឆ្នាំ​១៨៩៣ ភ្ជាប់​ឈូង​សមុទ្រ​ខូ​វីន​ស៍ (Saronic Gulf) ទៅនឹង​សមុទ្រ អ៊ី​ជី​អែន (Aegean Sea) ដោយ​ខណ្ឌ​ចែក​ឧបទ្វីប Peloponnese ពី​ក្រិ​ក​ដីគោក ធ្វើឱ្យ​ឧបទ្វីប​នេះ​ក្លាយជា​កោះ​។​

​កាសែត​អង់គ្លេស The Metro បាន​ចុះផ្សាយ​ថា នាវា​កម្សាន្ត​ខ្នាត​យក្ស​មួយគ្រឿង​បានក្លាយ​ជានា​វា​ធំ​បំផុត​មិន​ធ្លាប់ ដែល​បាន​បើក​កាត់​ព្រែក​ក្នុងប្រទេស​ក្រិ​ក នេះ​កាលពីពេល​ថ្មីៗ​កន្លងទៅ​។ នាវា MS Braemar ដែលមាន​ទទឹង ២២,២៥ ម៉ែត្រ​នេះ​បាន​ប្រឹង​សសៀរ​ខ្លួន​ចូល​តាម​ព្រែក​នេះ​ដែល​ចំណុច​តូច​បំផុត​របស់​វា​មាន​ទំហំ​ត្រឹមតែ ២៤ ម៉ែត្រ​។​
​ ​
​អំឡុងពេល​ឆ្លងកាត់​តាម​ព្រែក​នេះ មាន​អ្នកដំណើរ​រហូតដល់​ទៅ ១.២០០ នាក់​ជិះ​នៅលើ​នាវា​នេះ​។ ទោះជា​យ៉ាង ណា​ដើម្បី​ចៀសវាង​ការ​ជ្រុល​ប៉ះទង្គិច ទូក​សណ្ដោង​បាន​ជួយ​អូស​នាវា​នេះ​រហូតដល់​ផុត​ព្រែក​។

​អ្នកជិះ​លើ​នាវា​បាន​ខំ​មិន​អំពី​ការធ្វើដំណើរ​នេះ ដោយ​និយាយថា វា​ពិតជា​ព្រឺព្រួច​មែនទែន ព្រោះ​ពួកគេ​អាច​ឈោង ដៃដល់​ដើមឈើ​ដែល​ដុះ​អម​សងខាង​ព្រែក​៕ ប្រែ​សម្រួលៈ​ខុម​