ព្រឺ​សម្បុរ​! ឈ្លើង​ប៉ុនណា​ណី​ត្រូវ​គ្រូពេទ្យ​ចាប់ទាញ​ចេញពី​រន្ធ​ច្រមុះ​ក្មេង​តូច​

467
ចែករម្លែក

​នេះ​ជា​ទិដ្ឋភាព​គួរឱ្យ​ព្រឺ​សម្បុរ ដែល​ឈ្លើង​រស់​មួយ​ក្បាល​ធំ​ប៉ុនណា​ណី​ត្រូវបាន​គ្រូពេទ្យ ចាប់ទាញ​ចេញពី​រន្ធ​ច្រមុះ​របស់​ក្មេងប្រុស​អាយុ ៧ ឆ្នាំ​។

​ក្មេងប្រុស​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ខាងលើ បាននាំគ្នា​លេង​ក្នុង​ប្រឡាយ​ដែលមាន ល្បាប់​ភក់​នៅ​ខេត្ត​សា​យ៉ា​ប៊ូ​លី (Xayabuli) ប្រទេស​ឡាវ ភាគ​ពាយព្យ ហើយក៏​ស្រាប់ តែមាន​អារម្មណ៍​ថា​មាន​អ្វី​ចូលក្នុង​រន្ធ​ច្រមុះ​របស់ខ្លួន​។

​ក្រោយពី​ត្អូញ​ប្រាប់​ម្តាយ​ថា​ឈឺ​ក្នុង​ច្រមុះ ក្មេង​នេះ​ក៏​ទៅ​គេង​រហូតដល់​ស្អែក​ឡើង​។ ប៉ុន្តែ​នៅពេល​ក្មេង​នេះ​ថប់ៗ​ដង្ហើម និង​ពិបាក​ក្នុង​ខ្លួន​ពេញ​មួយ​យប់​ម្តាយ​ក៏បាន​នាំ​កូន ទៅ​មន្ទីរពេទ្យ​។

​ពេទ្យ​បាន​ពិនិត្យឃើញថា មាន​ឈ្លើង​យ៉ាង​ធំ​សម្ងំ​នៅក្នុង​ច្រមុះ​។ គ្រូពេទ្យ​បាន​យក ឧបករណ៍​ចាប់ទាញ​វា​ចេញមកក្រៅ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ​។ វា​មាន​ប្រវែង ៤ សង់ទីម៉ែត្រ ហើយ​អ្នក​ដែល​ឈរ​មើល​ព្រឺ​សម្បុរ​គ្រប់គ្នា​៕ ប្រែ​សម្រួលៈ​ខុម

#