ព្រុយ​ណេ​នឹង​ប្រហារជីវិត​មនុស្ស​រួមភេទ​ដូចគ្នា​ដោយ​គប់​នឹង​ដុំថ្ម​រហូតដល់​ស្លាប់ និង​ចោរលួច​ត្រូវ​កាត់ដៃជើង​ចោល​

392
ចែករម្លែក
  • 6
    Shares

ព្រុយ​ណេ​អាច​នឹង​ចាប់ផ្តើម​វាយ​នឹង​រំពាត់​ឬ​គប់​នឹង​ដុំថ្ម​ដាក់​មនុស្ស​ខ្ទើយ​រហូតដល់​ស្លាប់ នៅ​សប្តាហ៍​ក្រោយ នៅពេលដែល​ច្បាប់​ថ្មី​ត្រូវបាន​ណែនាំ​។​

​ប្រទេស​សម្បូរ​ប្រេង​ដ៏​តូច​មួយ​នេះ​បាន​អនុវត្ត​ច្បាប់​សារៀ (Sharia) រួចហើយ ជាមួយ​ការរួម​ភេទ​ដូចគ្នា​អាច​ជាប់គុក​រហូតដល់​ទៅ ១០ ឆ្នាំ​។​

​ប៉ុន្តែ​ចាប់ពី​ដើមខែ​ក្រោយ​ទៅ រដ្ឋាភិបាល​គ្រោង​កែប្រែ​ក្រមព្រហ្មទណ្ឌ ដែល​មានន័យថា​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​អាច​នឹងត្រូវ​គប់​នឹង​ដុំថ្ម​រហូតដល់​ស្លាប់ ហើយ​ចោរលួច​នឹងត្រូវ​កាត់ដៃជើង​ចោល​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មីនា​បាន​រិះគន់​ផែនការ​នេះ​ដោយ​ពណ៌នា​ច្បាប់ព្រហ្មទណ្ឌ​អ៊ីស្លាម​សម្រាប់​ការរួម​ភេទ​និង​ការ​លួច​ជា​អំពើ “​ឃោរឃៅ​”​។​

​ព្រុយ​ណេ​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​ដែល​បាន​ដាក់ចេញ​នូវ​ច្បាប់ព្រហ្មទណ្ឌ​អ៊ីស្លាម​នៅ​ឆ្នាំ ២០១៤ នៅពេល​ខ្លួន​ប្រកាស​ពី​ដំណាក់​កាលពី​ទីមួយ​ក្នុងចំណោម​ដំណាក់កាល​ទាំងបី​នៃ​ការកែប្រែ​ច្បាប់ ដែល​រាប់បញ្ចូល​ទាំង​ការផាកពិន័យ​ឬ​ការជាប់​ពន្ធនាគារ​ចំពោះ​បទល្មើស​ដូចជា​ការ​មាន​ផ្ទៃពោះ​នៅក្រៅ​អាពាហ៍ពិពាហ៍​ឬ​ការខកខាន​អធិស្ឋាន​នៅ​ថ្ងៃ​សុក្រ​។​

​ក្រុម​អង្គការសិទ្ធិមនុស្ស​និយាយថា ពីមុន​ការរួម​ភេទ​ដូចគ្នា​គឺជា​អំពើ​ខុសច្បាប់​នៅក្នុង​ប្រទេស​ព្រុយ​ណេ​ហើយ​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រហូតដល់ ១០ ឆ្នាំ​។ ប៉ុន្តែ​ការកែប្រែ​ច្បាប់​នឹង​អនុញ្ញាតឱ្យ​វាយ​នឹង​រំពាត់​និង​គប់​នឹង​ដុំថ្ម​រហូតដល់​ស្លាប់​សម្រាប់​អ្នក​កាន់សាសនា​អ៊ីស្លាម​ណា​ដែល​ត្រូវបាន​រកឃើញថា​មានទោស​ពីបទ​ផិតក្បត់ រួមភេទ​ក្រៅ​អាពាហ៍ពិពាហ៍ និង​ចាប់រំលោភ​៕ ដោយ៖ កញ្ញាដាលីស

ព្រុយ​ណេ​នឹង​គប់​ខ្ទើយ​នឹង​ដុំថ្ម​រហូតដល់​ស្លាប់ ប្រសិនបើ​ពួកគេ​រួមភេទ​ដូចគ្នា