ព្រុយ​ត្រី​ឆ្លាម​ច្រើន​ត្រូវបាន​រកឃើញ​នៅក្នុង​ទំនិញ​ដែល​ដឹក​ដោយ​ក្រុមហ៊ុន​អាកាសចរ​សិង្ហ​បុរី​ទៅ​ទីក្រុង​ហុងកុង​

967
ចែករម្លែក
  • 72
    Shares

​ព្រុយ​ត្រី​ឆ្លាម​ជាច្រើន​ពី​ប្រភេទ​ត្រី​ឆ្លាម​ធំៗ​ដែល​ជិត​ផុត​ពូជ ត្រូវបាន​រកឃើញ​ក្នុង​ទំនិញ​ដឹកជញ្ជូន​តាម​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​ទៅកាន់​ទីក្រុង​ហុងកុង​កាលពី​ខែឧសភា ដែល​បង្ហាញឱ្យឃើញ​បញ្ហា​ប្រឈម​ដែល​ទឹកដី​ចិន​មួយ​ត្រូវ​ដោះស្រាយ​។​

​ការដឹកជញ្ជូន​ព្រុយ​ត្រី​ឆ្លាម​ចំនួន​៩៨០​គីឡូក្រាម​នេះ គឺ​ដឹក​ចេញពី​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា កាត់​តាម​ប្រទេស​សិង្ហ​បុរី​។​

​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី ដែល​ហាម​ទំនិញ​ព្រុយ​ត្រី​ឆ្លាម បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​៣០​ខែឧសភា​ថា​ទំនិញ​នេះ ត្រូវបាន​ដាក់ឈ្មោះថា ជា​អាហារ​គ្រឿង​សមុទ្រ​ស្ងួត​។​

​ក្រុង​ហុងកុង​អនុញ្ញាតឱ្យ​នាំចូល ព្រុយ​ត្រី​ឆ្លាម​ដែល​ចាត់ទុកថា​ជា​អាហារ​ឆ្ងាញ់​និង​ថ្លៃ​ប៉ុន្តែ​ប្រភេទ​ត្រី​ឆ្លាម​ទាំងនេះ ដែល​បាន​ចុះបញ្ជី​ដោយ​អនុសញ្ញា​អង្គការ​សហ​​ប្រជាជាតិ​អំពី​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើស​ត្វ​ដែល​ជិត​ផុត​ពូជ ត្រូវតែមាន​លិខិតអនុញ្ញាត​។​

​ក្រុង​ហុងកុង​គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក​សម្រាប់​ព្រុយ​ត្រី​ឆ្លាម​ហើយ​បាន​ចាត់វិធានការ​ដើម្បី​បញ្ឈប់​ការជួញដូរ​ខុសច្បាប់​។​

​លោក Gary Stokes ប្រធាន​គ្រប់គ្រង​នៃ​ក្រុម​ការពារ​សត្វ​សមុទ្រ​អាស៊ី​ដែល​បាន​រកឃើញ​ទំនិញ​ព្រុយ​ត្រី​ឆ្លាម​នៅក្នុង​ការដឹកជញ្ជូន​នេះ បាន​និយាយថា “​នេះ​គឺជា​​ករណី​មួយ​ផ្សេងទៀត​នៃ​ការ​បំភាន់​និង​បញ្ឆោត​។ ការដឹកជញ្ជូន​នេះ​ត្រូវបាន​ប្រកាសថា​ជា​” អាហារ​គ្រឿង​សមុទ្រ​ស្ងួត “​ដូច្នេះ វា​មិនបាន​ធ្វើ​ឱ្យគេ​មានការ​ចាប់​
​អារម្មណ៍​នោះទេ​”​។

​ក្រុមហ៊ុន​អាកាសចរណ៍​នេះ មិនបាន​ផ្តល់​សេចក្តីលម្អិត​បន្ថែមទៀត​អំពី​បញ្ហា​នេះ​ទេ​៕

​ព្រុយ​ត្រី​ឆ្លាម​ជាច្រើន ត្រូវបាន​គេ​ឃើញ​ហាល​លើដំបូល​នៃ​អគារ​រោងចក្រ​មួយ​នៅ​ទីក្រុង​ហុងកុង​

#