ព្រុ​យ​ណេ​រាយការណ៍​ការស្លាប់​ដោយ​វីរុស​កូរ៉ូណា​លើកដំបូង​

145
ចែករម្លែក

​ព្រុយ​ណេ កាលពី​ថ្ងៃ​សៅរ៍​ទី​២៨​មីនា​បាន​រាយការណ៍​អ្នកស្លាប់​ទី​១​ដោយ​វីរុស​កូរ៉ូ​ណា​នៅ​ពេល​ចំនួន​អ្នក​ឆ្លង​ជម្ងឺ​កូវី​ត​១៩​នៅក្នុង​ព្រះរាជាណាចក្រ​នេះ​​កើន​ដល់​១១៥​នាក់​។​

​អ្នក​ជម្ងឺ​ដែល​ស្លាប់​ជា​បុរស​វ័យ​៦៤​ឆ្នាំ ដែល​បាន​ទៅ​ចូលរួម​ពិធី​ជួបជុំ​សាសនា​មួយ​នៅ​ម៉ាឡេស៊ី​និង​ក៏​មាន​ប្រវត្តិ​ធ្វើដំណើរ​មក​កាន់​កម្ពុជា​ផងដែរ​។​

​ព្រុយ​ណេ កាលពី​ថ្ងៃ​១៥​មីនា​បាន​ហាមប្រាម​ពលរដ្ឋ​របស់​ខ្លួន​និង​ជនបរទេស​នៅក្នុង​ប្រទេស​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ដោយសារ​ការផ្ទុះ​ជម្ងឺ​ឆ្លងកូវី​ត​១៩៕​ប្រែ​សម្រួល​៖​វាសនា​

ផ្ទះ​លើ​ទឹក​នៅ​ភូមិ​មួយ​ដែល​អាច​មើលឃើញ​វាំង​ស្តេច​នៅ​ក្រុង​បាន់​ដា សេរី បេ​ហ្កា​វ៉ាន់ នៃ​ព្រះរាជាណាចក្រ​ព្រុយ​ណេ​