ព្រៃវែងៈ​រថយន្ត​ដឹកស្រូវ​ក្រឡាប់​សង្កត់​មនុស្ស​ស្លាប់​ពីរ​នាក់​និង​របួស​ពី​នាក់​

366
ចែករម្លែក
  • 158
    Shares

ដោយៈ​ចាន់ ថន​/​ព្រៃវែងៈ​រថយន្ត​ដឹកស្រូវ​មួយគ្រឿង​បាន​បើក​ធ្លាក់​ពី​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​សង្កត់​មនុស្ស​ពីរ​នាក់​ស្លាប់​និង​ពីរ​នាក់​ផ្សេងទៀត​របួស​។​ហេតុការណ៍​នេះ​បានកើត​ឡើង នៅលើ​ផ្លូវជាតិ​លេខ​៨​ចន្លោះ គីឡូម៉ែត្រ​លេខ​៦៨-៦៩​នៃ​ភូមិ​ព្រហ្ម ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​កាលពី​ម៉ោង​៣​ទាបភ្លឺ​ឈានចូល​ថ្ងៃទី​២៩​ខែមករា​នេះ​។

អ្នករបួស

​នគរបាល​ស្រុក​ពារាំង​បាន​ឲ្យ​ដឹងថា រថយន្ត​ជួប​ហេតុការណ៍​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ​ព្រះ​ស៊ី​ហ​នុ 3A 0473 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​រត់គេច​បាត់​ក្រោយ​កើតហេតុ​។​
​រថយន្ត​ធ្វើដំណើរ​ពី​លិច ទៅ​កើត​លុះ​មកដល់​កន្លែងកើតហេតុ​ទំនងជា អ្នកបើកបរ​បាន​ងងុយ​ដេក​ងោក​មួយភាំង ជ្រុល​ចង្កូត​ជ្រុល​ធ្លាក់ចូល​ចិញ្ចើមផ្លូវ ក្រឡាប់​ផ្អៀង បណ្តាល​ឲ្យ​សង្កត់​ស្លាប់​អ្នករួមដំណើរ​ពី​នាក់​ស្លាប់​និង របួស​២​នាក់​។​
​ជនរងគ្រោះ​ដល់​ជីវិត​ឈ្មោះ លី ណូ ភេទ​ស្រី អាយុ ៣៥​ឆ្នាំ នៅ​ភូមិ ព្រៃខ្លា ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាម​រក៍ និង​ម្នាក់ទៀត​ឈ្មោះ មិនទាន់​ស្គាល់​អត្តសញ្ញាណ​តែ​រស់នៅ​ភូមិ​ព្រៃ​កណ្តៀង ។ ចំណែក​អ្នករបួស​ឈ្មោះ សាំង កុសល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​នៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រៃ​កណ្តៀង និង​ឈ្មោះ គក់ កូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ព្រៃខ្លា ។
​ប៉ូលិស​កំពុង​ចាត់ការ​ករណីនេះ​បន្ត​តាម​នីតិវិធី​៕​សរន​

អ្នករបួស