ព្រោះតែ​ជំនឿ សុខចិត្ត​កាត់​ស្លឹកត្រចៀក​កូនស្រី​ខ្លួនឯង​ទាំងពីរ​

335

​ប៉ូលិស​និយាយថា​បុរស​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​កាត់​ស្លឹក​ច្រ​ចៀក​កូនស្រី​អាយុ​៣​ឆ្នាំ​របស់ខ្លួន​យ៉ាង​សាហាវ​ដោយ​អះអាង​គួរឱ្យហួសចិត្ត​ថា​ខ្លួន​ធ្វើតាម​ពាក្យ​បណ្តាំ​របស់​ខ្មោច​។​
​ ​
​ឪពុក របស់​កូន ៦ នាក់​ដែលមាន​ឈ្មោះ​អាម​រីត បា​ហា​ឌួ (Amrit Bahadur) អាយុ​៣៥​ឆ្នាំ​មកពី​ទីក្រុង​ញូ​វ​ដេលី ខាងលើនេះ​បាន​និយាយថា ខ្មោច​បាន​ប្រាប់​ខ្លួន​ថា “​ឯង​ត្រូវ​ធ្វើឱ្យ​កូន​ឯង​យំ​បើ​មិន​ធ្វើតាម​យើង​ទេ​យើង​នឹង​មក​យក​ជីវិត​នាង​”​។​

​ក្រុមប៉ូលិស​ស៊ើបអង្កេត​បានឱ្យដឹងថា​បុរស​ជា​បុគ្គលិក​អនាម័យ​នៅ​ភោជនីយដ្ឋាន​នេះ​បានធ្វើ​សកម្មភាព​កាត់​ស្លឹកត្រចៀក​កូនស្រី​ឈ្មោះ​ប៊ី​ណា (Bina) នៅផ្ទះ​របស់ខ្លួន​កាលពីពេល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​ខែមិថុនា​បន្ទាប់ពី​ចាក់សោ​ប្រពន្ធ​ឈ្មោះ មីណា ដេ​វី (Meena Devi) អាយុ​៣៣​ឆ្នាំ​មិនឱ្យ​ចេញទៅ​ណា​រួចហើយ​ទុក​កូន​៥​នាក់​ទៀត​ឱ្យនៅ​លើរាន​ហាល​។​
​ ​
​ជាដំបូង អាម​រីត បា​ហា​ឌួ​បាន​វ៉ៃ​កូនស្រី​របស់ខ្លួន​មុននឹង​កាត់​ស្លឹកត្រចៀក​របស់​នាង​ទាំងសងខាង​។​នៅពេល​អ្នកជិតខាង​ឮ​នាង​ស្រែក យំ​ដោយ​ការឈឺ​ចុកចាប់ ពួកគេ​បាន​រត់​មក​មើល​។ ពួកគេ​បាន​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​បុរស​ជា​ឪពុក​ភ្លាមៗ​នៅ​កន្លែង​កើត និង​បញ្ជូន​ខ្លួន​ទៅ​ឃុំឃាំង ចំណែកឯ​កុមារី​រងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​
​ ​
​ស្ត្រី​ជា​ប្រពន្ធ​ប្រាប់ថា រយៈពេល​ជាង​២​ខែ​ចុង​ក្រោយនេះ​ប្តី​របស់ខ្លួន​ខូចចិត្ត​មួម៉ៅ​មិន​ឈប់​ចាប់តាំងពី​កូនស្រី​អាយុ​២​ឆ្នាំ​របស់​ពួកគេ​បាន ស្លាប់​ដោយសារ​ជំងឺ​គ្រុនក្តៅ​។​តែ​ទោះជា​យ៉ាងណា​ច្បាប់​នៅតែ​ជា​ច្បាប់​ពោលគឺ​បុរស​នេះ​ត្រូវតែ​ជាប់គុក​៕ ​ប្រែ​សម្រួលៈ ខុម​

​ព្រោះតែ​ជំនឿ សុខចិត្ត​កាត់​ស្លឹក ត្រចៀក​កូនស្រី​ខ្លួនឯង​ទាំងពីរ​