ព្រោះតែ​សក់វែង​! ចំណាយពេល​សិត​ម្តងៗ​ដល់​ទៅ​កន្លះ​ម៉ោង​

1695
ចែករម្លែក

​គ្រាន់តែ​សក់​រាង​វែង​បន្តិច​ក៏​ពិបាក​សិត​បាត់ទៅហើយ​ជាពិសេស​សក់រួញ​។ ចុះ​ទម្រាំ​តែ​សក់វែង​ដល់​ថ្នាក់ ជិត​ហៀរ​កែង​បែបនេះ តើ​ពិបាក​សិត​ប៉ុណ្ណា ហើយ​ចំណាយពេល​យូរ​ប៉ុណ្ណា​ទើប​សិត​រួច​? តើ​ពិបាក​ថែទាំ​ប៉ុណ្ណា​?
​ ​
​នាង អ៊ែន​ឌ្រា ខូ​ល​សុន (Andrea Colson) អាយុ ៣៣ ឆ្នាំ​ដែល​កើត​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ដែល​ពេលនេះ​រស់នៅក្នុង​រដ្ឋ​សហព័ន្ធ​មីក្រូ​ណេ​ស៊ី មាន​សក់វែង​រហូតដល់​ទៅ ១,៦២ ម៉ែត្រ​។
​ ​
​នារី​សាសនទូត​សាសនា​គ្រិស្ត​រូបនេះ​ប្រើ​ប្រេងដូង​លាប​សក់ ២ ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​នាង​និយាយថា នាង​គ្រាន់តែ​កាត់​តម្រឹម​ចុង​ប៉ុណ្ណោះ គឺ​នាង​មិនដែល​កាត់​ទេ​។ នាង​ទុក​សក់វែង​បែបនេះ​តាម​ព្រះ​នាង រ៉ា​ពុន​ហ្សេ​ល (Rapunzel) ដែលជា​តួអង្គ​ក្នុង​ខ្សែភាពយន្ត​គំនូរជីវចល​រឿង Tangled៕ ប្រែ​សម្រួលៈ ខុម​