ព្រះកាយ​ច័ន្ទ បាន​តំណែង​តួឯក ស្រី​ក្នុង​រឿង​ថ្មី “​ជញ្ជីង​ជីវិត​”

1924
ចែករម្លែក

(​ភ្នំពេញ​)៖ ស្ថានីយទូរទស្សន៍ លេខ​៥ ទើបតែ​លើក​តារា​ស្រី​ស៊ិ​ច​ស៊ី ព្រះកាយ​ច័ន្ទ ជា​ពិធី​ការិនី ប្រចាំ​សប្តាហ៍ សម្រាប់​ខា​រ៉ា​បាវ​មិនបាន​ប៉ុន្មាន​ខែ​ផង កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ នេះ នាង​ក៏​ទទួលបាន​តំណែង​ថ្មី​មួយ ទៀត គឺជា​តួឯក​ស្រី​ក្នុង​រឿង​ថ្មី​ដែលមាន ចំណងជើង​ថា “​ជញ្ជីង​ជីវិត​”​។
​ ​
​ដោយ​រាសី​កាន់តែ​ឡើង​និង តំណែង​ការងារ​ទទួល​បានជា​ហូរហែ កញ្ញា ព្រះកាយ​ច័ន្ទ បាន​ប្រាប់ថា នាង សប្បាយចិត្ត​យ៉ាងខ្លាំង​ដែល​លេង​រឿង ជា​តួឯក​ស្រី ហើយ​បាន​លេង​ជាមួយ តួឯក​ប្រុស លោក មុំ សុ​ទ្ឋា​រ៉ា ដែល​ទើប តែ​ប៉ះគ្នា​ជាមួយគ្នា​លើកដំបូង​ផងដែរ​។ សម្រាប់​រឿង​ថ្មី​របស់​ស្ថានីយ ទូរទស្សន៍ លេខ​៥ “​ជញ្ជីង​ជីវិត​” មួយ​នេះ​នាង​នឹង ខំប្រឹង​លេង​ឱ្យ​ល្អ ជាង​មុនៗ មិនឱ្យ​ទស្សនិកជន និង​អ្នកគាំទ្រ​ថា​អន់​ឡើយ​។

​ពាក់ព័ន្ធ​នឹង​រឿង​ថ្មី​នេះ ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ បានប្រារឰ​ពិធី ក្រុង​ពលី​ក្រោម​វត្តមាន ថ្នាក់ដឹកនាំ ទូរទស្សន៍ និង​តារា​សម្តែង​ភាគច្រើន សុទ្ធតែ​មានឈ្មោះ​បោះ​សំឡេង បាន​ចូល រួម ដូចជា កញ្ញា សយ រតនា​, លោក​សូ​- ឆា​នី​, លោក ប៊ុន​ថុល ប៊ុន​ថង​, កញ្ញា ខូវ​- ហ្គេ​ច​ឡាង​, លោក រឹទ្ធី នី​, លោក លាង​- ឧ​ត្ត​ម​, អ្នកនាង ឆៃ លីដា​ឡែ​ន​, កញ្ញា ផា ណា​ម៉ុ​ច​, កុមារី អ៊ូ​ន លី​ណា​, កុមារា តុង វិ​រៈប​ញ្ញា​, កញ្ញា វឿន ពុទ្ធា​រី​, កុមារា ដាវ​ណ្ណ រីក​គី​, អ្នកស្រី ញឹម​- សុខា​, កញ្ញា សួង សុភា​, កញ្ញា ហ៊​ត​- ស៊ីវ​ផេង​, កញ្ញា​ឥន ស​ម្ជ​ស្ស​, អ្នកស្រី ឆន យុ​វ៉ា​ណ្ណា​, អ្នកស្រី ច័ន្ទ សោភ័ណ​, លោក វឌ្ឍនៈ , និង​អ្នកនាង ស​- ចន្ទ​ដា​នី​។​ល ៕ ដោយ​: បូ​រិ​ន​