ព្រះចៅអធិការ​វត្ត​ផ្ដល់​ទេយ្យទាន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​

1017
ចែករម្លែក

​ដោយៈ​ចាន់តូ​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៨​នេះ ព្រះ​សីល​ធម្មគុណ គឹម ធួ​ង ចៅអធិការ​វត្ត​តាំង​កសាង​ខាងជើង​បានផ្ដល់​ទេយ្យទាន​និង​បច្ច័យ​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ពិធី​នេះ​ក្រោម​អធិបតី​លោក​ហែម​ដា​រិ​ទ្ធ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​ខណ្ឌ​។ លោកស្រី អ៊ឹម ថា​វី ជា​ប្រធាន​អនុសាខា​កាកបាទក្រហម ស្ថិតនៅ​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ជាមួយគ្នានេះដែរ​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ សូម​ថ្លែង​អំណរ​អរគុណ​ដល់ ព្រះ​សីល​ធម្មគុណ គឹម ធួ​ង ចៅអធិការ​វត្ត​តាំង​កសាង​ខាងជើង តែងតែ​ផ្ដល់នូវ​គ្រឿ​ឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ក៏ដូចជា​បច្ច័យ សម្រាប់ អនុសាខា​កាកបាទក្រហមកម្ពុជា ចែកជូន​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ទីទ័លក្រ​។​
​ព្រះ​សីល​ធម្មគុណ​គឹម​ធួ​ង​ចៅអធិការ​វត្ត​តាំង​កសាង​ខាងជើង​មាន​សង្ឃដីការ​ថា​ទេយ្យវត្ថុ​ដែល​ផ្ដល់ជូន​អនុសាខា​កាកបាទក្រហមកម្ពុជា មាន​អង្ករ​១​តោន គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈប្រើប្រាស់​មួយចំនួនធំ បច្ច័យ​របស់​ព្រះ​សីល​ធម្មគុណ​ចៅអធិការ​វត្ត​ផ្ទាល់ ២​លាន​រៀល ។​

​គួ​រំលឹក​ដែរ​ថា​ជារឿយៗ​ព្រះ​សីល​ធម្មគុណ​ចៅអធិកា​វត្ត​តែ​តែង​ផ្ដល់នូវ​ទេយ្យទាន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ចែកជូន​ពល​ជនរងគ្រោះ​និង​ជន​ចាស់ជរា​ទីទ័លក្រ​តែងតែបាន​ទទួល​នូវ​ការឧបត្ថម្ភ នូវ​ថវិការ​និង គ្រឿងឧបភោគ​បរិភោគ ផ្សេងៗ​មួយចំនួន​ពី​ព្រះ​សីល​ធម្មគុណ តាមរយៈ អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​៕S/​

​ព្រះចៅអធិការ​វត្ត​ផ្ដល់​ទេយ្យទាន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​