ព្រះតេជ្ជគុណព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េតឧបត្ថម្ភថវិកា៥លាន ក្នុងការទប់ស្កាត់ ជំងឺឆ្លងCovid-19 នៅកម្ពុជា

116
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ព្រះតេជ្ជគុណព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ដែលជា សមាជិកកុដលេខ២៤ គង់នៅវត្តនាគវ័ន បានចំណាយថវិកា​ ប្រាំលានរៀលជួយ ជួយ ឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាល ដើម្បីការពារជំងឺឆ្លងកូវីដ១៩ ដែលកំពុងតែវាយលុក កម្ពុជានាពេលបច្ចុប្បន្ននេះ។

យោងតាមហ្វេសប៊ុករបស់ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត បានមានសង្ឃដិកា នៅ លើហ្វេសប៊ុកថា” ថ្ងៃ សៅរ៍ ១៣រោជ ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនិង ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២០ ខ្ញុំព្រះករុណាអាត្មាភាព ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត សូមប្រកាសចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ទប់ស្កាត់នៃជំងឺឆ្លង Covid-19 ជាទឹកប្រាក់ចំនួន ប្រាំលានរៀល (៥០០០០០០)” ។

ព្រះតេជ្ជគុណមានសង្ឃដិកា បន្ថែមទៀតថា ទឹកប្រាក់ទាំងនេះ បានមកពីការ ប្រោសព្រំ ញាត្តិញោមគ្រប់ទិសទី ដែលបានបន់ស្រន់សុំឲ្យសុខសប្បាយ ស្រោចទឹក រំដោះគ្រោះលើករាសី និងការទស្សន៍ទាយជាដើម៕