ព្រះបរមរាជវាំងៈ​ព្រះរាជសារ​ព្រះករុណា​គឺ​ពិតប្រាកដ​

1065
ចែករម្លែក
  • 25
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រសួងព្រះបរមរាជវាំង​នៅ​រសៀល​ថ្ងៃទី​៨​ខែមិថុនា​នេះ​បានធ្វើការ​បញ្ជាក់​ចំពោះ​ព្រះរាជសារ​របស់​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា​នាពេល​កន្លង​ទៅដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​របស់​ព្រះ​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ​នោះ​ថា ជា​ព្រះរាជសារ​ពិតប្រាកដ​។​

​គួរ​រំលឹក​ដា​ព្រះរាជសារ​របស់​ព្រះករុណា​ព្រះមហាក្សត្រ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ហើយ​ទើប​ត្រូវបាន​ផ្សព្វផ្សាយ កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ។ ក្នុង​ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​មានបន្ទូលថា “​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ក្នុងឱកាស​នេះ​ខ្ញុំ​សូម​អំពាវនាវ​ជា​ឱឡារិក​ជូន​ជនរួមជាតិ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ជ្រើសរើស​អ្នកដឹកនាំ​ប្រទេសជាតិ​ដើម្បី​ការអភិវឌ្ឍន៍​និង​ការរីកចម្រើន​រុងរឿង​ថ្កើ​ន​ថ្កាន​លើ​គ្រប់​វិស័យ​”​។​
​ព្រះរាជសារ​របស់​ព្រះករុណា​បន្តថា “​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​គឺជា​ការបោះឆ្នោត​ជាទូទៅ ជាស​កល ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និង​ដោយ​សម្ងាត់ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​។ ដូចនេះ សូមកុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការគាបសង្កត់ ការគំរាមកំហែង ឬ​សម្លុត​ពី​ជនណាម្នាក់ ឬ​បក្សនយោបាយ​ណាមួយ​ឲ្យ​សោះ​”​។​

​គឺ​បន្ទាប់ពី​ការផ្សព្វផ្សាយ​នូវ​ព្រះរាជសារ​ក៏មាន​អ្នកនយោបាយ​ប្រឆាំងនឹង​រដ្ឋាភិបាល​ខ្លះ​បាន​អះអាងថា​ព្រះរាជសារ​ដែល​ផ្សព្វផ្សាយ​នោះ​គឺ​ក្លែងក្លាយ​។​
​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​នៃ​ការបញ្ជាក់​របស់​ក្រសួងព្រះបរមរាជវាំង​៖