ព្រះបរមរាជវាំង និង​រដ្ឋសភា ផ្សព្វផ្សាយ​ពី​កម្មវិធី នៅ​ថ្ងៃ​បើក​សម័យប្រជុំ​ដំបូង រដ្ឋសភា នីតិកាល​ទី​៦

844
ចែករម្លែក

ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញៈ ព្រះបរមរាជវាំង បានចេញ​ផ្សាយ​នូវ​ព្រះរាជ​កម្មវិធី របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ក្នុងឱកាស​ព្រះអង្គ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា នីតិកាល​ទី​៦ នៅ​វិមាន​រដ្ឋសភា នា​ម៉ោង ៨: ៣០​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​។​

ព្រះករុណាព្រះមហាក្សត្រកម្ពុជា(រូបថតហ្គូហ្គល ,រូបឯកសារ)

​ព្រះរាជ​កម្មវិធី ចេញ​ដោយ​ព្រះបរមរាជវាំង បង្ហាញថា នៅ​ម៉ោង ៧: ៣០ ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា បេក្ខជន​ជាប់ឆ្នោត ជា​តំណាងរាស្ត្រ នីតិកាល​ទី​៦ អញ្ជើញ​ដល់​។ បន្ទាប់មក ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ អញ្ជើញ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដល់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន អញ្ជើញ​ដល់ និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អញ្ជើញ​ដល់​។ រហូតដល់​ម៉ោង ៨:៣០ ទើប​ព្រះករុណា ព្រះមហាក្សត្រ យាង​ដល់​វិមាន​រដ្ឋសភា ហើយ​នារី​ថ្វាយ​ផ្កា ថ្នាក់ដឹកនាំ​ជាតិ​ជាន់ខ្ពស់ ថ្វាយព្រះពរ​ស្វាគមន៍ និង​កងកិត្តិយស ត្រែទ័ព ថ្វាយ​ព្រះរាជ​វ​ន្ទ​ន​កិច្ច​។ បន្ទាប់មក ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច យាង​ថ្វាយ​គ្រឿង​សក្ការបូជា ព្រះ​បរម​រូប ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ និង​ព្រះ​ពុទ្ធរូប នៅ​ខាងក្នុង​វិមាន​រដ្ឋសភា មុនពេល​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេចយាង​គង់ប្រថាប់​លើ​ព្រះទីនាំង​កៅអី នៅ​ខាងក្នុង​សាលប្រជុំ​វិមាន​រដ្ឋសភា​។​

​ ​ព្រះរាជ​កម្មវិធី បង្ហាញថា នៅពេល​ចាប់ផ្តើម​កម្មវិធី ដំបូង​គឺ​គោរព​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ( ប្រគំ​ដោយ​ក្រុម​ភ្លេង​ត្រែទ័ព ) បន្ទាប់មក សម្តេច​អគ្គមហាសេនា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា សូម​ព្រះ​បរម​រាជានុញ្ញាត យាង​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រោស​ព្រះរាជទាន​ព្រះរាជ​សុន្ទរកថា​។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រោស​ព្រះរាជទាន​ព្រះរាជ​សុន្ទរកថា ( សូម​ព្រះមេត្តា​ស្តេច​គង់​នៅលើ​ព្រះទីនាំង​កៅអី ) ទៅកាន់​សម័យប្រជុំ​ដំបូង រដ្ឋសភា នីតិកាល​ទី​៦​។ គោរព​ទង់ជាតិ បិទ​កម្មវិធី ( ប្រគំ​ដោយ​ក្រុម​ភ្លេង​ត្រែទ័ព )​។ បន្ទាប់មក ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេចយាង​គង់ប្រថាប់​នៅក្នុង​បន្ទប់​រង់ចាំ ( ប្រមាណ ១៥​នាទី )​។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រោស​ព្រះរាជទាន​ការថត​រូប​អនុស្សាវរីយ៍ ជាមួយ​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ នៅខាងមុខ​ក្លោងទ្វារ​វិមាន​រដ្ឋសភា​។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច យាង​និវត្ត ( កងកិត្តិយស​-​ត្រែទ័ព ថ្វាយ​ព្រះ​រាជ​វ​ន្ទ​ន​កិច្ច )​។​

​ ​ចំណែក​រដ្ឋសភា ក៏បាន​ផ្សព្វផ្សាយ​នូវ​កម្មវិធី​សម័យប្រជុំ​ដំបូង និង​សម័យ​រដ្ឋសភា លើក​ទី​១ នីតិកាល​ទី​៦ នៅ​វិមាន​រដ្ឋសភា នា​ថ្ងៃ​ពុធ ទី​០៥-០៦ ខែកញ្ញា ដោយ​ក្រោយ​ព្រះករុណា ព្រះមហាក្សត្រ ទ្រង់​យាង​និវត្តន៍​ទៅកាន់​ព្រះបរមរាជវាំង​វិញ គឺ​រដ្ឋសភា ចាប់ផ្តើម​សម័យប្រជុំ លើក​ទី​១ ដោយ​ក្នុងនោះ ចាប់​ផ្តើមដំបូង លោក ឡេង ប៉េងឡុង ប្រកា​សហេតុ​។ បន្ទាប់មក សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​១ ដោយមាន​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ ចំនួន ៥ រូប ដែលមាន​អាយុ​តិចជាងគេ ជា​លេខាធិការ ដើម្បី​ជួយ​ការងារ​ព្រឹទ្ធសមាជិក​រដ្ឋសភា​។​

​ ​តាម​កម្មវិធី​របស់រ​ដ្ឋ​សភា មាន​របៀបវារៈ​ចំនួន ២ ដែល​រដ្ឋសភា ប្រជុំ​លើក​ទី​១ ក្រោម​អធិបតីភាព​ព្រឹទ្ធ​សមាជិក​​រដ្ឋសភា រួមមាន​៖ ក​-​ការសម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​ខ​-​ការអនុម័ត​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា នីតិកាល​ទី​៦​។​

​ ​ដោយឡែក នៅពេល​រសៀល​ថ្ងៃទី​៥ ខែកញ្ញា រដ្ឋសភា​បានប្រកាសថា នៅ​ម៉ោង ២:៣០ រសៀល សម្តេច ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ អញ្ជើញ​មកជួប​ជុំគ្នា នៅ​វិមាន​រដ្ឋសភា ប្រើ​រថយន្ត​រួមគ្នា ដែល​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា រៀបចំ​ជូន​ធ្វើដំណើរ​ទៅ​ព្រះបរមរាជវាំង ធ្វើ​សច្ចាប្រណិធាន ( លើកលែង​សម្តេច ឯកឧត្តម លោកជំទាវ មួយចំនួន ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន )​។​

​ ​ចំណែក នៅ​ថ្ងៃទី​៦ ខែកញ្ញា រដ្ឋសភា បានប្រកាស​ពី​កម្មវិធី​នៃ​សម័យប្រជុំ លើក​ទី​១ បន្ត ដោយ​អង្គប្រជុំ​រដ្ឋសភា នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៨ ព្រឹក ក្រោម​អធិបតីភាព សម្តេច​​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា និង​មាន​លេខាធិការ ៥​រូប ជួយ​ការងារ​ព្រឹទ្ធសមាជិក​រដ្ឋសភា​។ ក្រោយមក ចាប់ផ្តើម​របៀបវារៈ​កា​របោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន នៃ​រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​។ ភារកិច្ច​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា និង​លេខាធិការ ៥​រូប ត្រូវបាន​បញ្ចប់​។ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញ​អនុប្រធាន​ទី​១ អនុប្រធាន​ទី​២ នៃ​រដ្ឋសភា មកកាន់​អាសនៈ​។ សម្តេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ ក្នុងឱកាស​ទទួល​តំណែង​ជា​ប្រធានរដ្ឋសភា នីតិកាល​ទី​៦​។ ក្រោយមក ប្រធានរដ្ឋសភា អញ្ជើញសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានមតិ​ក្នុងឱកាស​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​។​

​ ​ជាមួយគ្នា​នោះ កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បានចេញ​សេចក្តីជូនដំណឹង ជម្រាប​ដល់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៦ ចំនួន ១២៥ រូប ថា ពិធី​ធ្វើ​សច្ចាប្រណិធាន នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៤​រសៀល លើ​ព្រះទីនាំង​ទេវាវិនិច្ឆ័យ ក្នុង​ព្រះបរមរាជវាំង​។ អ្នកតំណាងរាស្ត្រ ត្រូវ​មកជួបជុំ​នៅ​វិមាន​រដ្ឋសភា វេលា​ម៉ោង ២:៣០ រសៀល ដើម្បី​ធ្វើដំណើរ​តាម​រថយន្ត​រួម ទៅ​ព្រះបរមរាជវាំង​។​

​ ​ចំណែក​ព្រះបរមរាជវាំង ក៏បាន​ប្រកាស​ពី​ព្រះរាជ​កម្មវិធី​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេចយាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ព្រះ​រាជពិធី​សច្ចាប្រណិធាន សមាជិក សមាជិក នៃ​រដ្ឋសភា នីតិកាល​ទី​៦ ( ១២៥ រូប ) នៅក្នុង​ព្រះទីនាំង​ទេវាវិនិច្ឆ័យ ក្នុង​ព្រះបរមរាជវាំង នា​ម៉ោង​៤​រសៀល ថ្ងៃ​ពុធ ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​។​

​ ​ព្រះ​រាជពិធី​សច្ចាប្រណិធាន នឹងធ្វើ​ឡើង ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះមហាក្សត្រ ព្រមទាំង​សម្តេច​ព្រះមហា​សង្ឃរាជា​ធិបតី​ទាំងពីរ​គណៈ​។ ក្នុងនោះ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាន​ខ្លឹមសារ​សច្ចាប្រណិធាន ហើយ​សមាជិក​រដ្ឋសភា នីតិកាល​ទី​៦ នឹងត្រូវ​ប្រតិបត្តិ​សូត្រ​តាម​។ នៅពេល​សូត្រ​សច្ចាប្រណិធាន​ចប់ បារគូ​បន្លឺ​ស័ង្ខ​ជ័យ ក្រោយមក​សមាជិក សមាជិកា​នៃ​រដ្ឋសភា នីតិកាល​ទី​៦ អញ្ជើញ​ទទួលទាន​ទឹក​ពិ​ភ័​ទ្ទស​ច្ចា​។

​ ​សម្រាប់​គ្រឿង​ទ្រង់​-​សម្លៀកបំពាក់ ក្នុង​ព្រះ​រាជពិធី​សច្ចាប្រណិធាន​នេះ គឺ​ព្រះករុណា​ជា​អម្ចាស់ នឹង​ព្រះ​ពស្ត្រ​ចងក្បិន​ពណ៌ តាម​ថ្ងៃ ព្រះ​ភូសា​កុ​ត​ពណ៌​ស​។ រី​ឯម​សមាជិកា​រដ្ឋសភា ( ស្ត្រី ) អាវប៉ាក់​ពណ៌​ស​-​សំពត់​ចងក្បិន​ពណ៌​ស៊ី​លៀប​-​ក្រមា​ពានា​ពណ៌​ស៊ីនួន​ខ្លី​។ រីឯ​សមាជិក​រដ្ឋសភា ( បុរស ) អាវកុត​ពណ៌​ស​-​សំពត់​ចងក្បិន​ពណ៌​ស៊ី​លៀប​-​ស្រោម​ជើងវែង​ខ្មៅ និង​ស្បែកជើង​ពណ៌​ខ្មៅ​៕ សរន​
​ ​