ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េត​ប្រកាស​ផ្តល់​រង្វាន់​ម៉ូតូ​៥​គ្រឿង​ដល់​សិស្ស​ជាប់​បាក់​ឌុប​និទ្ទេស​A

560

(​ភ្នំពេញ​)៖​ស្រប​ពេលដែល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កាន់តែ​ខិតជិត​មកដល់​គេ​សង្កេតឃើញថា​សិស្ស​ថ្នាក់បាក់ឌុប​ទាំងឡាយ​ក្នុងឆ្នាំនេះ​បាន​នឹង​កំពុង​នាំគ្នា​សិក្សា​បំប៉ន​ចំនេះដឹង​ដើម្បី​យក​ជ័យលាភី​ឆ្ពោះទៅ​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​។​យ៉ាងណាមិញ​ព្រះគ្រូ​នី  ​សុវណ្ណ​មុនី​រ៉េត​ ​គង់នៅ​កុដិ​លេខ​២៤​នៃ​វត្ត​នាគ​វ័ន​ ​រាជធានី​ភ្នំពេញ​ ​ក៏បាន​ប្រកាស​លើកទឹកចិត្ត​ដល់​សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ប្រគល់​នូវ​ម៉ូតូ​ចំនួន​៥​គ្រឿង​ជាការ​ឆ្លើយតប​ចំពោះ​ការប្រឹងប្រែង​។​

​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ព្រះអង្គ​នី សុវណ្ណ​មុនី​រ៉េត​បាន​សន្យា​និង​ចែក​នូវ​រង្វាន់​លើកទឹកចិត្ត​ដល់​ប្អូនៗ​សិស្ស​រៀន​ថ្នាក់បាក់ឌុប​។​កាលពី​ឆ្នាំទៅ​២០១៦ ​ព្រះអង្គ​បាន​ចុះ​ចែក​រង្វាន់​កុំព្យូទ័រ​លែ​បថ​ប​ជាច្រើន​គ្រឿង​ដល់​អ្នក​ជាប់​បាក់​ឌុប​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​នា​ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង​ជាទី​កំណើត​របស់​ព្រះអង្គ​។​ប្លែក​ពី​ឆ្នាំ​កន្លងទៅ​ ​ព្រះអង្គ​ផ្ទាល់​បាន​ប្រកាសជូន​រង្វាន់​សារជាថ្មី​ជូន​សិក្សា​នុ​សិស្ស​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំនេះ​នូវ​ម៉ូតូ​ចំនួន​៥​គ្រឿង​សម្រាប់​ប្អូនៗ​ជាប់​និទ្ទេស​A​ហើយ​រៀន​តាម​វិទ្យាល័យ​នានា​ក្នុងស្រុក​ស្វាយជ្រុំ​តែប៉ុណ្ណោះ​។​

ក្នុង​បណ្តាញ​សង្គម​របស់​ព្រះអង្គ​ផ្ទាល់​ក៍បាន​ប្រកាស​ជា​ផ្លូវការ​ប្រគេន​និង​ប្រគល់​រង្វាន់​ជូន​ជា​ម៉ូតូ​៥​គ្រឿង​ពិតប្រាកដ​ដោយ​រង្វាន់​រង់ចាំ​ម្ចាស់​ជ័យលាភី​មក​ទទួល​សំដៅ​លើកទឹកចិត្ត​យុវជន​ខ្មែរ​សម័យថ្មី​នេះ​ខិតខំ​រៀន​ជា​ធនធានមនុស្ស​ថ្មី​។​

​តាម​ការ​មាន​សង្ឃ​ដិ​ការ​ផ្ទាល់​ពី​ព្រះគ្រូ​នី​ ​សុវណ្ណ​មុនី​រ៉េត​ ​បាន​លើកឡើងថា​ការចែក​រង្វាន់​ម៉ូតូ​៥​គ្រឿង​និង​រៀបចំ​ធ្វើ​ពិធី​នៅ​ទីតាំង​កុដិ​លេខ​២៤​នៃ​វត្ត​នាគ​វ័ន​រាជធានី​ភ្នំពេញ​ផ្ទាល់​តែម្តង​។​ការ​លើកយក​រង្វាន់​ជូន​សិស្ស​ជាប់​និទ្ទេស​អេ​ក្នុងស្រុក​ស្វាយជ្រុំ​ដើម្បី​បន្ត​លើកកម្ពស់​ដល់​ប្អូន​​រលក​ក្រោយ​ទៀត​ខិតខំ​ដើម្បី​ភូមិ​ស្រុក​នោះ​ដែលជា​ទឹកដី​កំណើត​របស់​ព្រះអង្គ​ដែរ​។​រង្វាន់​នៅតែ​ចែកជូន​ដល់​ប្អូនៗ​នៅ​ឆ្នាំក្រោយៗ​ទៀត​សំដៅយក​អ្នកចេះ​គឺជា​ប់​អ្នក​ជាប់​ត្រូវតែ​ផ្តល់​ការលើកទឹកចិត្ត​ដោយ​មិនអាច​មើលរំលង​បាន​។​

​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​២០១៦​និង​២០១៧​ប្រព្រឹត្តទៅ​ថ្ងៃទី​២១​និង​២២ សីហា​ឆ្នាំ​២០១៧​ដោយមាន​មណ្ឌល​ជាច្រើន​តាម​ខេត្ត​ក្រុង​បានរៀបចំ​រួចជាស្រេច​ដើម្បី​ដំណើរ​ប្រឡង​ដ៍​សំខាន់​នេះ​៕​ដោយ​៖​បូ​រិ​ន​/sn