ព្រះមហាក្សត្រនិងសម្តេចម៉ែយាងពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងនៅព្រឹកនេះ

751
ចែករម្លែក

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហា ក្សត្រីព្រះវររាជមាតាជាតិខ្មែរនឹងយាងចាកចេញពីមាតុភូមិឆ្ពោះទៅកាន់ទីក្រុងប៉េកាំងប្រទេស ចិននៅព្រឹកថ្ងៃទី ១០ ខែ កញ្ញាដើម្បីពិនិត្យ ព្យាបាលព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេរតាបតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន ។ ក្នុងពេលអវត្តមានរបស់ព្រះអង្គសម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាទទួលធ្វើកិច្ចការជំនួសព្រះអង្គក្នុងនាមជាប្រមុខរដ្ឋស្តីទី ។

ព្រះមហាក្សត្រនិង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរតែងយាងពិនិត្យនិងព្យាបាលព្រះរាជសុខភាពជាទៀត ទាត់ ក្នុងរយៈពេល ៦ ខែម្តងតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិននៅទីក្រុងប៉េកាំងប្រទេសចិន ៕

គួររំលឹកថាកាលពីថ្ងៃ២២ខែកុម្ភៈឆ្នាំ២០១៨ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ បានយាងទៅកាន់ទីក្រុងប៉េ កាំងប្រទេសចិនដើម្បីពិនិត្យព្យា បាលព្រះរាជសុខភាព ។ បន្ទាប់ពីគង់ប្រថាប់ពិនិត្យនិងព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ព្រះអង្គទាំងទ្វេរបានយាងត្រឡប់ មកដល់មាតុភូមិវិញនៅថ្ងៃទី ២ ខែ មេសាឆ្នាំ ២០១៨ ៕ BR