ព្រះមហាក្សត្រ​ត្រាស់​បញ្ចប់​តំណែង​និង​លុបឈ្មោះ​ឧ​ត្ត​ម​សេនីយ៍​ឯក ហូ ចំរើន ពី​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន​

1660
ចែករម្លែក

ដោយ : មុន្នីរ័ត្ន / ​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បញ្ចប់​តំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហូ ចំរើន ពី​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ដែល​ធ្លាក់​ដល់ដៃ​អ្នកកាសែត​នៅ​ថ្ងៃទី​៣០ ខែឧសភា នេះ​។​

គួរឲ្យដឹងថា ​កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣​និង​មាន​ងារ​ជា​ឧកញ៉ា ហូ ចំរើន បាន​បាញ់​គំរាម​ឪពុកក្មេក​នៅក្នុង​ផ្ទះ​វីឡា​គ្មាន​លេខ​ស្ថិតក្នុង​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ​ក្រោយ​កើតហេតុ​ភ្លាមៗ ឧកញ៉ា ហូ ចំរើន ពុំ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ទេ រហូតមកដល់​ល្ងាច​ថ្ងៃទី​១៥ ខែឧសភា ទើប​មានការ​ឃាត់ខ្លួន​ឧកញ៉ា ហូ ចំរើន ។ ហើយ​នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ ឧ​ត្ត​ម​សេនីយ៍​ផ្កាយ ហូ ចំរើន ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បញ្ជូន ដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ក្នុងករណី​ផ្ទុះអាវុធ​ក្នុងភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ យ៉ាង​អាណាធិបតេយ្យ ៕ B