ព្រះមហាក្សត្រ​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស​ជប៉ុន រយៈពេល​៤​ថ្ងៃ

1144
ចែករម្លែក

 

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ដោយ : តារារិទ្ធិ / ​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​យាង​ទៅកាន់​ប្រទេស​ជប៉ុន រយៈពេល​៤ ថ្ងៃ ដើម្បី​យាង​ចូល រួម​ក្នុង​ពិធី​សម្ពោធ​មហាសាល​ប្រជុំ Nalada Mahavihara និង​ពិធីបុណ្យ​រំលឹក​ខួប​លើក​ទី​៤ នៃ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​។​

ព្រះករុណា សម្ដេច ព្រះបាទ ព្រះ​មរ​បនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅវេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី ៦ ខែ មេសា នេះ​។​

​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ព្រះមហាក្សត្រ​គិត​ចាប់ពី​ថ្ងៃទី ០៦ ដល់​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ ២០ ១៨ ។​

អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះអង្គ​ដល់​ព្រលាន យន្តហោះ​អន្តរជាតិ​ភ្នំពេញ​រួមមាន សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ,​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ,​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផៃ្ទ , សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ ។​

​តាម​គម្រោង​ព្រះមហាក្សត្រ​និង​យាង​ត្រលប់មក​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងៃ ទី ៩ ខែ មេសា ៕B