ព្រះមហាក្សត្រ​​យាង​ចូលរួម​វេទិកា​កិច្ចសន្ទនា​ស្តីពី​អរិយធម៌​អាស៊ី​លើក​ទី​១​នៅ​ទីក្រុង​ប៉េកាំង​នៅព្រឹកនេះ

925
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​បានយាង​ទៅ​ទីក្រុង​ប៉េង​កាំ​ង​ប្រទេស​ចិន​នៅ​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៩ នេះ​ដើម្បី​ចូលរួម​វេទិកា​កិច្ចសន្ទនា​ស្តីពី​អរិយធម៌​អាស៊ី​លើក​ទី​១ ដែល​រៀបចំ​ដោយ​ប្រទេស​ចិន​។ ព្រះរាជដំណើរ​របស់​ព្រះអង្គ​តប​តាម​ការយាង​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង ។​

​កិច្ចសន្ទនា​ស្តីពី​អរិយធម៌​អាស៊ី​នឹង​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង​ពីថ្ងៃ​ទី​១៣ ដល់ ១៥​ឧសភា​នេះ​។​កិច្ចសន្ទនា​ស្តីពី​អរិយធម៌​អាស៊ី​នឹង​ផ្តោតសំខាន់​លើ ការពិភាក្សា​អំពី​ប្រធានបទ​ស្តីពី​ការផ្លាស់ប្តូរ​និង​ការរៀនសូត្រ​ពីគ្នា​លើ​វិស័យ​អរិយធម៌​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​សមិទ្ធ ផល​នៃ​អរិយធម៌​ដ៏​អស្ចារ្យ​របស់​អាស៊ី​និង​ប្រទេស​នានា​លើ​ពិភពលោក​បង្កើន​ជំនឿ​ចិត្ត​ផ្នែក​អរិយធម៌​របស់​អាស៊ី​ដើម្បី​ផ្តល់​ការគាំទ្រ​ផ្នែក​ស្មារតី​សម្រាប់​ការកសាង​សហគមន៍​វា សនា​អាស៊ី និង​សហគមន៍​វាសនា​តែមួយ​របស់​មនុស្សជាតិ​។​

អញ្ជើញយាងព្រះរាជដំណើរព្រះមហាក្សត្រដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន,សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ,សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ក្រីក្រសួងការពារជាតិ និងឥស្សរជនជាច្រើនរូបទៀត ។ ដោយឡែកវត្តមានឯកអគ្គរដ្ឋ ទូតចិនប្រចាំកម្ពុជាក៏មានវត្តមានក្នុងពិធីនោះដែរ ។

​កិច្ចសន្ទនា​ស្តីពី​អរិយធម៌​របស់​អាស៊ី​ប្រព្រឹត្តិ​ក្រោម​ប្រធានបទ “​ការផ្លាស់ប្តូរ​និង​ការរៀនសូត្រ​ពីគ្នា​លើ​វិស័យ​អរិយធម៌​របស់​អាស៊ី​និងសហ គមន៍​រួម វាសនា​តែមួយ​”​សកម្មភាព​វប្បធម៌​អាស៊ី​សបា្តហ៍​អរិយធម៌​អាស៊ី​និង​ទិវា​ម្ហូបអាហារ​អាស៊ី​ជាដើម​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅក្នុង​វេទិកា​នៃ​កិច្ចសន្ទនា​នេះ​។

​សូមបញ្ជាក់ថា​កិច្ចសន្ទនា​ស្តីពី​អរិយធម៌​អាស៊ី​ត្រូវបាន​ស្នើឡើង​ដោយ​លោក​ប្រធានាធិបតី​ស៊ី​ជីន​ពីង​នៅក្នុង​សន្និសីទ​ប្រចាំឆ្នាំ​ប៉ូ​អាវ​ខេត្ត​ហៃ​ណាន ប្រទេស​ចិន​កាលពី​ខែមីនា ឆ្នាំ​២០១៥ ។ លោក​ប្រធានាធិបតី​បាន​លើកឡើងថា​ការបង្កើតឱ្យមាន​កិច្ចសន្ទនា​អរិយធម៌​អាស៊ី​នេះ​ក្នុង​បំណង​ពង្រឹងការផ្លាស់ប្តូរ​រវាង​យុវជន​វ័យក្មេង​សង្គម​ស៊ីវិល​តំបន់ និងប្រព័ន្ធ ធ​ផ្សព្វផ្សាយ​នានា​ហើយ​បង្កើត​បណ្តាញ​នៃ​ការផ្លាស់ប្តូរ​ការគិត​និង​កិច្ច​សហប្រតិបត្តិ ការ ។ ជាពិសេស​ធ្វើឱ្យ​ប្រជាជន​អាស៊ី​អាច​សប្បាយរីករាយ​នឹងមាន​ស្មារតី​កាន់តែ​រឹងមាំ​ខ្លាំងក្លា​បន្ថែមទៀត​ព្រមទាំង​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​ក្នុង​តំបន់​កាន់​តែមាន​ថាម ពល​ខ្លាំង​ឡើង​។ កិច្ចសន្ទនា​អរិយធម៌​អាស៊ី​នេះ​នឹង​ផ្តោតលើ​ប្រធានបទ​នៃ​ការផ្លាស់ប្តូរ​អរិយធម៌​អាស៊ី​ការយល់ ដឹង​ពីគ្នា​ទៅវិញទៅមក​និង​សហគមន៍​រួម​វាសនា ។ គោលបំណង​សំខាន់​គឺ​ឆ្ពោះទៅមុខ​ដើម្បី​ទទួលបាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​នៃ​អរិយធម៌​នៅ អាស៊ី​និង​ពិភពលោក​បង្កើតជា​វេទិកា​សម្រាប់​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​និង​ការអភិវឌ្ឍ​ទៅវិញទៅមក​បង្កើន​ទំនុកចិត្ត​លើ​វប្បធម៌​អាស៊ី​លើក កម្ពស់​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ី​និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​រួម​កម្លាំង​គ្នា​ដោយមាន​ការយោគយល់​គ្នា​ក្នុងការ​អភិវឌ្ឍ​តំបន់ អាស៊ី​ជំរុញឱ្យមាន​ភាពរឹងមាំ​នៃ​ការបង្កើត​ថ្មី​នៅ​អាស៊ី​ផ្ដល់​ការគាំទ្រ​ខាង​ស្មារតី​ដល់​សហគមន៍​រួម​វាសនា​នៅ​អាស៊ី​និង​សហគមន៍​រួម​វាសនា​របស់ មនុស្សជាតិ​។​

​ព្រះអង្គ​នឹង​យាង​និវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃទី​១៦​ខែឧសភា​ក្រោយ​បញ្ចប់​វេទិកា ។​ក្នុងពេល​ព្រះ​អវត្តមាន​របស់​ព្រះមហាក្សត្រ​រាល់ ព្រះរាជកិច្ច​របស់​ព្រះអង្គ​នឹងត្រូវ​រ៉ាប់រង​ដោយ​ប្រមុខរដ្ឋស្តីទី​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។​

​កិច្ចសន្ទនា​លើក​នេះ​នឹង​អញ្ជើញ​ថ្នាក់ដឹកនាំ​នយោបាយ​សំខាន់ៗ​របស់​ប្រទេស​អាស៊ី​និង​ប្រទេស​ពាក់ព័ន្ធ​ផ្សេងទៀត​អ្នកទទួលខុសត្រូវ​នៃ​អង្គការ អន្តរជាតិ​ក៏ដូចជា​តំណាង​មកពី​គ្រប់​មជ្ឈដ្ឋាន​វប្បធម៌​មនុស្សជាតិ​ឲ្យ​ចូលរួម​សកម្មភាព​ពាក់ព័ន្ធ ៕