ព្រះមហាក្សត្រ ត្រាសបង្គាប់​តែងតាំង លោក អ៊ុំ សា​រឹទ្ធ ជា​អគ្គលេខាធិការ​ព្រឹទ្ធសភា អាណត្តិ​ថ្មី​

1338
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង លោក អ៊ុំ សា​រឹទ្ធ ជា​អគ្គលេខាធិការ​ព្រឹទ្ធសភា​បន្តទៀត នៅក្នុង​អាណត្តិ​ថ្មី នីតិកាល​ទី​៤​។​

ព្រះមហាក្សត្រ ត្រាសបង្គាប់​តែងតាំង លោក អ៊ុំ សា​រឹទ្ធ ជា​អគ្គលេខាធិការ​ព្រឹទ្ធសភា អាណត្តិ​ថ្មី​

​តាម​ព្រះរាជក្រឹត្យ​ដែល​ចេញ​នា​ថ្ងៃទី​២៥ ខែមេសា ហើយ​រស្មី​កម្ពុជា​ទទ​យលបាន នៅ​ថ្ងៃទី​២៦ ឆ្នាំ​២០១៨ បានឱ្យដឹងថា​ព្រះមហាក្សត្រ លោក អ៊ុំ សា​រឹទ្ធ បាន​ត្រូវ​តែងតាំង​ជា​អគ្គលេខាធិការ​ព្រឹទ្ធសភា​សម្រាប់​អាណត្តិ​ថ្មី នីតិកាល​ទី​៤ ចំណែក​លោក ឡោក ឆាយ និង​លោក ផន សុ​គីម ត្រូវបានតែងតាំង​ជា​ជា​អគ្គលេខាធិការរង ។​

​សូមបញ្ជាក់ថា ការ​ត្រាស់បង្គាប់​តែងតាំង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ព្រឹទ្ធសភា អាណត្តិ​ទី​៤ បើក​កិច្ចប្រជុំ​លើកដំបូង កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ កន្លងទៅនេះ ក្រោម​ព្រះរាជា​អធិបតីភាព ព្រះមហាក្សត្រ ។​

​គួរ​ជម្រាប​ផងដែរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​បន្ត​ជាប់ឆ្នោត​ជា​ប្រធានព្រឹទ្ធសភា​បន្តទៀត ខណៈដែល លោក នៃ ប៉េ​ណា ជា​អនុប្រធាន​ទី​១ និង លោក ទេព ង​ន ជា​អនុប្រធាន​ទី​២៕ ល​