ព្រះមហាក្សត្រ ​និង​សម្តេចម៉ែ​ យាង​ទៅ​ទីក្រុង​ប៉េកាំង​ ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​

260
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​-​ភ្នំពេញ​៖​ ព្រះករុណា​ ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ យាង​ទៅ​ក្រុង​ប៉េកាំង​ប្រទេស​ចិន ​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែសីហា នេះ​ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​។​

ព្រះរាជដំណើរ​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​របស់​ព្រះអង្គ​ទាំង​ទ្វេ ធ្វើ​ឡើងជា​ទៀងទាត់​ទៅតាម​ការយាង​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ចិន ។

សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​ដែល​ត្រូវបំពេញ​ភារកិច្ច​ជា​ប្រមុខរដ្ឋស្តីទី​និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និង សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​,​សម្តេច​ក្រឡាហោម ស ខេង ,​សម្តេច ទៀ បា​ញ់ រួមទាំង​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត ​បាន​អញ្ជើញ​ទៅជូន​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជ​មាតា ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

នៅក្នុងឆ្នាំនេះ​ ​ព្រះមហាក្សត្រ​ខ្មែរ​ បាន​យាង​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទី​ក្រុង​ប៉េកាំង​​ប្រទេស​ចិន​​​ កាលពី​ខែមីនា ឆ្នាំ ២០១៩ ៕​Ha

ព្រះមហាក្សត្រ ​និង​សម្តេចម៉ែ​ យាង​ទៅ​ទីក្រុង​ប៉េកាំង​ ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​
#