ព្រះរាជក្រឹត្យ​តែងតាំង ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា ជា​សម្តេចព្រះ​មង្គល​មុនី​វង្សា​ចា​រ្យ គឺជា​ឯកសារ​ក្លែងក្លាយ​

1987
ចែករម្លែក
  • 495
    Shares

​ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រី​ង្គា​រ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ព្រះបរមរាជវាំង បាន​បដិសេធ​ចំពោះ​ការ​ក្លែង​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា ជា​សម្តេចព្រះ​មង្គល​មុនី​វង្សា​ចា​រ្យ គឺជា​ឯកសារ​ក្លែងក្លាយ​។​

​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ព្រះបរមរាជវាំង បានធ្វើ​លិខិត​ថ្វាយ​សម្តេច​សង្ឃ​មហា​មេធា​ធិបតី ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក​ក​ម្ពុ​ជា កាលពី​ថ្ងៃទី​២១ ខែមីនា
​បានបញ្ជាក់ ព្រះរាជក្រឹត្យ​មួយ​ដែល​តែងតាំង ព្រះ​ទ​វ​ស​ត្ថា ពឿ​យ មេត្តា «​ជា​សម្តេចព្រះ​មង្គល​មុនី​វង្សា​ចា​រ្យ​» ដែល​ចុះ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨​នោះ គឺជា​ឯកសារ​ក្លែងក្លាយ​ប៉ុណ្ណោះ​។​

​សម្តេចចៅហ្វា​វាំង បាន​បញ្ជាក់ថា ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០២១៨/១៥៣ ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​ពិតប្រាកដ គឺមាន​ខ្លឹមសារ​ត្រាស់បង្គាប់​តែងតាំង លោក ជា ម៉េង ជា​ឧកញ៉ា តាម​សំណើ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ដោយឡែក ចំពោះ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០២១៨/១៥៣ ត្រាស់បង្គាប់​តែងតាំង ព្រះ​ទ​វ​ស​ត្ថា ពឿ​យ មេត្តា ជា​សម្តេចព្រះ​មង្គល​មុនី​វង្សា​ចា​រ្យ ដែល​ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​នោះ គឺ​ពុំ​ត្រឹមត្រូវ​ទេ ហើយ​ជា​ឯកសារ​ក្លែងក្លាយ​។​

​ចំពោះ​ករណីនេះ នៅ​មិនទាន់​ដឹងថា ខាង​ព្រះបរមរាជវាំង ប្តឹងទៅ​សមត្ថកិច្ច​ឲ្យ​ចាត់វិធានការ​លើ​ជន​ដែល​ក្លែង​ព្រះរាជក្រឹត្យ​ព្រះមហា​ត្ស​ត្រ ឬ​យ៉ាងណា​នៅឡើយ​ទេ​។​

​សូមជម្រាបថា ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា គឺជា​ប្រធាន​ពុទ្ធិក​សមាគម​សា​មណ​និស្សិត​កម្ពុជា ឥណ្ឌា និង​ជា​ព្រះចៅអធិការ​វត្ត​ទាំង​៨ នៅ​ដែនដី​ពុទ្ធភូមិ​ឥណ្ឌា នេ​ប៉ាល់​៕L​