ព្រះរាជសុខភាពរើឡើងវិញ ! សម្តេច​ក្រុមព្រះយាងចូលមន្ទីរ ពេទ្យរ៉ូយ៉ាល់រតនៈ

1288
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានប្រាប់ រស្មីកម្ពុជា ឲ្យដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជូនទៅព្យាបាល ព្រះរាជសុខភាពនៅមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ ខណៈដែលព្រះរាជសុខភាពរបស់ ព្រះអង្គរើឡើងវិញ។ ហើយរហូតមកដល់ពេលនេះ ស្ថានភាពសម្តេចក្រុមព្រះ នៅមិនទាន់បានធូរស្បើយនៅឡើយទេ។

លោក ណុប សុធារិទ្ធ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មិនអាចសុំការ អត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។ ទាក់ទងករណីនេះ មិនមានប្រភពណាមួយបញ្ជាក់អំពីស្ថានភាពរបស់សម្តេចក្រុមព្រះ បាន នៅឡើយទេ។

សូមរម្លឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួប គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ នៅក្នុង គ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចក្រុមព្រះ បានរងរបួសធ្ងន់ និងអង្គរក្សរងរបួស។ ចំណែកអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព។

សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បច្ចុប្បន្ននេះ ត្រូវបានម្ចាស់ ក្សត្រីយ៍ អេង ម៉ារី មើលថែទាំងព្រះរាជសុខភាពរបស់ព្រះអង្គចាប់តាំងពី ព្រះអង្គជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ៕B/Ha

#